ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការស្រាវជ្រាវមួយបានរកឃើញថា ស្ត្រីដែលលាបថ្នាំពណ៌សក់ច្រើន អាចមានហានិភ័យវិវត្តទៅជាជំងឺមហារីកសុដន់

    BY autoadmin December 5, 2019
    ការស្រាវជ្រាវមួយបានរកឃើញថា ស្ត្រីដែលលាបថ្នាំពណ៌សក់ច្រើន អាចមានហានិភ័យវិវត្តទៅជាជំងឺមហារីកសុដន់

    ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ស្ត្រីដែលប្រើថ្នាំលាបពណ៌សក់ ឬអ៊ុតសក់ត្រង់ ជាញឹកញាប់អាចមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់។ នេះបើតាមការស្រាវជ្រាវដោយវិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក ទៅលើស្ត្រីជនជាតិអាមេរិកាំងស្បែកស និងអាហ្វ្រិកអាមេរិកាំង ប្រមាណ ៥០,០០០នាក់ ជាមួយនឹងការតាមដានរយៈពេល ៨ឆ្នាំ ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលប្រើថ្នាំពណ៌សក់ជាប់ជាប្រចាំ គឺមាន ៩% វិវត្តទៅជាជំងឺមហារីកសុដន់ បើធៀបនឹងអ្នកដែលមិនលាប/លេងពណ៌សក់នោះ។ ក្នុងនោះអ្នកប្រើគីមីដើម្បីឱ្យសក់ត្រង់ ជារៀងរាល់ ៥ ទៅ ៨សប្តាហ៍ម្ដង ក៏មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជជំងឺផ្សេងៗ ៣០% ផងដែរ។

    នេះដោយសារតែសារធាតុគីមីដែលត្រូវបានប្រើនៅក្នុងថ្នាំសក់ អាចចូលទៅក្នុងស្បែកតាមរយៈស្បែកក្បាល ខណៈដែលផ្សែងគីមីក៏អាចត្រូវបានស្រូបចូលតាមផ្លូវដង្ហើមនៅពេលកំពុងលាបថ្នាំនេះ។ វិទ្យាស្ថានជាតិមហារីកបានរាយការណ៍ថា ផលិតផលថ្នាំសក់មានផ្ទុកនូវសារធាតុគីមីជាង ៥,០០០ប្រភេទ ដែលខ្លះត្រូវបានគេអះអាងថា ជាសារជាតិគីមីសកម្ម និងងាយបង្កមហារីកនៅពេលធ្វើតេស្តលើសត្វ។ ជាក់ស្ដែងនៅក្នុងចំណោមស្ត្រីស្បែកស និងស្បែកខ្មៅដែលបានចូលរួមក្នុងការសិក្សានេះ ពួកគេក៏បានរកឃើញដែរថា ស្ត្រីស្បែកខ្មៅមានហានិភ័យខ្ពស់ជាង។ នេះប្រហែលជាពួកគេច្រើនតែប្រើថ្នាំពណ៌ដែលមានពណ៌ដិតខ្លាំង ដូច្នេះហើយសារធាតុគីមីក្នុងនោះក៏ខ្លាំងទៅតាមហ្នឹងដែរ។

    ប៉ុន្តែយ៉ាងណាក៏ដោយរបាយការណ៍សិក្សានេះ មិនបានបិទមិនឱ្យស្ត្រីទទួលយកការលាបពណ៌សក់ ឬឈប់អ៊ុតត្រង់នោះទេ។ អ្វីដែលសំខាន់ពួកគេចង់ឱ្យស្ត្រីមានការយកចិត្តទុកដាក់លើសុខភាព និងព្យាយាមកាត់បន្ថយទម្លាប់នេះចេញ៕

    អត្ថបទ៖ លីដា

    Share This Post: