អន្តរជាតិ
គ្រាន់តែចេកមួយផ្លែបិតជាប់ជញ្ជាំង ហើយដាក់តាំងបង្ហាញក្នុងពិពណ៌សិល្បៈសោះ លក់បានរហូតដល់១២ម៉ឺនដុល្លារ
BY autoadmin
December 6, 2019
ចេកមួយផ្លែត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ១២០ ០០០ ដុល្លារអាមេរិក ដែលជាតម្លៃដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមកទាល់តែសោះ។ ចេកដ៏មានតម្លៃមហាសាលនេះត្រូវបានគេបិទជាប់នឹងជញ្ជាំងសម្រាប់ដាក់បង្ហាញនិងលក់ នៅឯពិធីតាំងពិពណ៌សិល្បៈមួយនៅក្នុងរដ្ឋ Miami សហរដ្ឋអាមេរិក ហើយការដាក់លក់ចេកនេះគឺជាគំនិតផ្តួចផ្តើមរបស់សិល្បៈករដ៏ល្បីម្នាក់ដែលមានឈ្មោះថា Maurizio Cattelan ។
សិល្បៈករនិងជាអ្នកជំនាញរូបនេះបានពន្យល់ថា ចេកមួយផ្លែនេះជានិមិត្តរូបនៃពាណិជ្ជកម្មពិភពលោក ជានិមិត្តរូបនៃការវិនិយោគទ្វេដង និងជានិមិត្តរូបនៃភាពសប្បាយរីករាយបែបកំប្លែងផងដែរ។ ព្រោះតែចេកមួយផ្លែនេះត្រូវបានគេចាត់ទុកជានិមិត្តរូបនៃរឿងសំខាន់ៗទាំងនេះហើយ ទើបតម្លៃរបស់វាក៏ខ្ពស់កប់ពពកដែរ៕


អត្ថបទ៖ ភក្តី


