កីឡា

ហេតុអ្វីបានជាផ្កាកុលាបពាក់ព័ន្ធជាមួយថ្ងៃ Valentine’s Day ?

BY
Khmernote Media
February 3, 2018
[layerslider id=”8″] [layerslider id=”6″]

ទិវានៃសេចក្ដីស្រឡាញ់ ជាការពិតណាស់ក្នុងកំឡុងពេលទិវានៃសេចក្ដីស្រឡាញ់ ដែលមានពាក្យពេញថា Valentine’s Day គេតែងតែសង្គេតឃើញថាការជូនកាដូឲ្យអ្នកមានគុណ ឬមនុស្សជាទីស្រលាញ់ ដោយវត្ថុដែលគេតែងតែនិយមជូនជាងគេបំផុតនោះ គឺផ្កាកុលាប។ ហើយក៏មានប្រិយមិត្តមួយចំនួន ប្រាកដជាបានឆ្ងល់ពីមូលហេតុមួយនេះថា តើផ្កាកុលាបនេះតំណាងឲ្យអ្វី? មូលហេតុអ្វីបានជាគេនិយមជូនផ្កាកុលានេះដូច្នេះ?

ផ្កាកុលាប ត្រូវបានគេចាត់ទុកថា វាជាតំណាងនៃក្ដីស្រលាញ់ចាប់តាំងពីមុនទសវត្សឆ្នាំ ១៧០០ ដោយស្ដេច Charles II នៃប្រទេសស៊ុយអែត បាននាំយកសិល្បៈនៃផ្កាទៅតំបន់អឺរ៉ុប។ ជាពិសេស ផ្កាកុលាបពណ៌ក្រហម ត្រូវគេជឿជាក់ថា ជាផ្ការបស់ Venus អាទិទេព នៃក្ដីស្រលាញ់របស់អាណាចក្ររ៉ូម នឹងជាការតំណាងនៃក្ដីស្រលាញ់។ ដូច្នេះហើយទើបគេតែងតែជ្រើសយកផ្កាកុលាបក្រហមជូនដល់មនុស្សជាទីស្រលាញ់របស់ខ្លួន៕

Share This Post: