ខ្មែរណូត

ស្វែងរក

  • កីឡា

    Benzema ច្រានចោលសំណើរដ៏ធំមួយពីក្លឹបយក្សចិន ហើយបន្ដលេងនៅក្នុងទ្វីបអឺរ៉ុបដដែល

    BY Khmernote Media April 6, 2018
    Benzema ច្រានចោលសំណើរដ៏ធំមួយពីក្លឹបយក្សចិន ហើយបន្ដលេងនៅក្នុងទ្វីបអឺរ៉ុបដដែល

    ខ្សែប្រយុទ្ធ Karim Benzema នៅតែបន្ដជឿជាក់ថារូបគេនៅតែមានសមត្ថភាពកំពូលដដែល ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបដិសេធថានឹងមិនចាកចេញទៅកាន់លីគកំពូលចិនឡើយនៅក្នុងរដូវកាលក្រោយនេះ។

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានអោយដឹងថា៖ លោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid បានត្រៀមលក្ខណៈក្នុងការលក់ខ្សែប្រយុទ្ធ Karim Benzema ហើយនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខណៈដែលក្លឹបអធិរាជសរ Real Madrid កំពុងត្រៀមតាមប្រមាញ់កីឡាករ Harry Kane និងកីឡាករ Robert Lewandowski នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ហើយប្រាក់ដែលលក់ខ្សែប្រយុទ្ធ Karim Benzema បានអាចជាចំណែកមួយនៅក្នុងការទិញកំពូលខ្សែប្រយុទ្ធមួយក្នុងចំណោមទាំងពីរនាក់នេះ។

    តាមការបញ្ជាក់របស់ខ្សែប្រយុទ្ធ Karim Benzema បានអោយដឹងថា៖ រូបគេបានច្រានចោលសំណើរដ៏ធំមួយពីក្លឹបយក្សចិន ហើយរូបគេនឹងមិនចាកចេញពីតំបន់អឺរ៉ុបឡើយ ដោយសារតែ Benzema ជឿជាក់ថាសមត្ថភាពរបស់គាត់នៅតែស្ថិតនៅលើកំពូលដដែល។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay