អ្នកជំនាញ៖ ទៅថ្ងៃខាងមុខទោះជាខំដាំដើមឈើច្រើនយ៉ាងណាក៏មិនអាចជួយសម្អាតជាតិពុលចេញពីបរិយាកាសបានដែរ
ការសិក្សាមួយបានរកឃើញថា ក្នុងមួយឆ្នាំៗមនុស្សយើងបានបង្កើតឧស្ម័នផ្ទះកញ្ចក់ និងកាបូនឌីអុកស៊ីតប្រមាណជា ៣០ ទៅ ៤០ តោនចូលទៅក្នុងបរិយាកាស។ ហើយបើសកម្មភាពនេះនៅតែបន្តកើតមានទៀត នៅថ្ងៃខាងមុខក្នុងបរិយាកាសនឹងពោពេញទៅដោយជាតិពុលជាមិនខាន។ កន្លងមកលោកអ្នកធ្លាប់បានដឹងថា ប្រសិនបើគេចង់កម្ចាត់ជាតិពុលចេញពីក្នុងបរិយាកាស គេត្រូវដាំដើមឈើឲ្យបានច្រើន ព្រោះថាការដាំដើមឈើបានច្រើនវានឹងជួយបញ្ចេញខ្យល់អុកស៊ីសែនល្អចូលទៅក្នុងបរិយាកាស។
យ៉ាងណាក្តីក្រុមអ្នកជំនាញបានលើកឡើងថា ការដាំដើមឈើពិតជាអាចជួយធ្វើមានខ្យល់បរិយាកាសល្អមែន តែរហូតមកទល់នឹងពេលនេះកាបូនឌីអុកស៊ីនក្នុងបរិយាកាសមានច្រើនខ្លាំងណាស់ ហើយវានៅតែបន្តកើតមានជារៀងរាល់ថ្ងៃទៀត ដូចនេះគេបានព្យាករណ៍ថា នៅថ្ងៃខាងមុខបើទោះជាគេដាំដើមឈើបានច្រើនក៏ដោយក៏វានៅតែមិនអាចជួយសម្អាតបរិយាកាសបានដែរ។
សូមបញ្ជាក់ថា គេបានរកឃើញថា រាល់ថៃ្ងនេះដើមឈើអាចជួយសម្អាតបរិយាកាសបានត្រឹមតែ ១០% ប៉ុណ្ណោះ ចុះទម្រាំតែនៅពេលខាងមុខបរិមាណកាបូនឌីអុកស៊ីតបានចូលទៅក្នុងបរិយាកាសយ៉ាងឆាប់រហ័សជាងការដាំដើមឈើទៀតនោះ វាប្រាកដណាស់ថាដើមឈើមិនអាចជួយសម្អាតបរិយាកាសបានទាន់ពេលវេលានោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider