ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ខ្លួនបុរសម្នាក់ ក្រោយសង្ស័យថាលួចដុតព្រៃនៅអូស្ត្រាលី បណ្តាលឲ្យសត្វព្រៃរាប់រយលានក្បាលបានស្លាប់ និងព្រៃឈើរាប់សិបហិចតាត្រូវបានបំផ្លាញ

    BY Khmernote Media January 10, 2020
    ចាប់ខ្លួនបុរសម្នាក់ ក្រោយសង្ស័យថាលួចដុតព្រៃនៅអូស្ត្រាលី បណ្តាលឲ្យសត្វព្រៃរាប់រយលានក្បាលបានស្លាប់ និងព្រៃឈើរាប់សិបហិចតាត្រូវបានបំផ្លាញ

    អូស្ត្រាលី៖ បុរសនៅរដ្ឋ New South Wales ម្នាក់រងការចោទប្រកាន់ពីបទលួចដុតព្រៃនៅឯប្រទេសអូស្ត្រាលី។ បុរសឈ្មោះ Michael Truong អាយុ៣៦ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ ត្រូវបានចាប់ខ្លួនដោយអ្នកស្រុក Johnsonville ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងកើតនៃក្រុង Bairnsdale។ យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនមានការខឹងសម្បារនឹងបុរសរូបនោះយ៉ាងខ្លាំង ពេលឃើញលោកបង្ហាញខ្លួននៅឯតុលាការ Bairnsdale Magistrates។

    ប្រជាពលរដ្ឋរស់នៅតំបន់នោះផ្ទុះការខឹងសម្បារយ៉ាងខ្លាំង ហើយបានស្នើរសុំឲ្យតុលាការកាត់ទោសប្រហារជីវិតបុរស (ព្យួរ.ក) តែម្តង ដោយសារតែមានមនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់ សត្វព្រៃរាប់រយលានក្បាលបានស្លាប់ និងព្រៃឈើរាប់សិបហិចតាត្រូវបានបំផ្លាញ ដោយសារតែភ្លើងឆេះព្រៃនោះ។ ខណៈពេលនេះ ជនសង្ស័យត្រូវបានបន្តឃុំខ្លួននៅឡើយ និងរងចាំឡើងតុលាការជាថ្មីម្តងទៀតនៅខែមេសាខាងមុខ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay