BREAKING NEWS – អ៊ីរ៉ង់បានសារភាពថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមែន ដោយសារកំហុសអចេតនា
យោងតាមប្រភពព័ត៌មានពី New York Times បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ អ៊ីរ៉ង់បានសារភាពថាខ្លួនជាអ្នកបាញ់ទម្លាក់ជើងហោះហើរលេខ ៧៥២ របស់ក្រុមហ៊ុន Ukrainian Airlines ពិតមែន ដោយបាននិយាយថា វាជាគ្រោះថ្នាក់ដោយអចេតនា និងបានស្តីបន្ទោសមកលើកំហុសបង្កឡើងដោយកត្តាមនុស្ស។ យោងតាមសេចក្តីថ្លែងការណ៍មួយពីប្រទេសអ៊ីរ៉ង់បាននិយាយថា “យន្ដហោះនោះត្រូវបានបាញ់ទម្លាក់ដោយអចេតនា ដែលជាអកុសលនាំឱ្យមនុស្សស្លូតត្រង់ជាច្រើននាក់បានស្លាប់បាត់បង់ជីវិត”។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿងប្រភេទ Boeing 737 ដែលមានអ្នកដំណើរ និងបុគ្គលិកលើយន្តហោះទាំងអស់ចំនួន ១៧៦នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់ក្រុងតេអេរ៉ង់ បណ្តាលឲ្យមនុស្សនៅលើយន្តហោះស្លាប់បាត់បង់ជីវិតទាំងអស់។ យន្តហោះនោះបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងមិនបានប៉ុន្មាន នៅជិតខេត្តផារ៉ាន់ ដែលជាយក្រុងភាគនិរតី នៃរដ្ឋធានីតេអេរ៉ង់៕
A sad day. Preliminary conclusions of internal investigation by Armed Forces:
Human error at time of crisis caused by US adventurism led to disaster
Our profound regrets, apologies and condolences to our people, to the families of all victims, and to other affected nations.
?— Javad Zarif (@JZarif) January 11, 2020



