តារាសម្តែងរូបសង្ហាឥណ្ឌាលោក Salman Khan ត្រូវតុលាការកាត់ទោសអោយជាប់គុក៥ឆ្នាំ ក្រោយពាក់ព័ន្ធករណីបរបាញ់សត្វព្រៃដ៏កម្រ
- April 9, 2018
ប្រទេសឥណ្ឌា ៖ ដោយសារតែសំបូរការបរបាញ់ខុសច្បាប់ធ្វើអោយសត្វព្រៃមួយចំនួនសឹងតែផុតរលត់ដាច់ពូជ រដ្ឋាភិបាលនីមួយៗក៏ប្រឹងប្រែងចាត់វិធានការការពារនិងដាក់ច្បាប់តឹងតែងលើការបរបាញ់សត្វមួយចំនួនផងដែរ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយ តារា សម្តែងដ៏ល្បីប្រចាំ Bollywood ត្រូវបានតុលាការកាត់ទោសអោយជាប់គុករយៈពេល៥ឆ្នាំ បន្ទាប់ពីលោកបានបរបាញ់សត្វព្រៃដ៏កម្រមួយប្រភេទ។ តាមប្រភពដដែលនេះបានបញ្ជាក់ថាលោកធ្វើការបរបាញ់ទៅលើសត្វ antelope ជាប្រភេទសត្វម៉្យាងដែលស្រដៀងទៅនឹងសត្វឈ្លូស។

ករណីបរបាញ់សត្វេព្រៃដ៏កម្រដែលត្រូវបានច្បាប់របស់ប្រទេសមួយនេះអភិរក្សយ៉ាងពេញទំហឹងនេះ ត្រូវបានគេដឹងថាកើតឡើងទាំងពីជិត២ទសវត្សមុនមកម្លេះ។ តារាល្បីឈ្មោះលោក Salman Khan ត្រូវកាត់ទោសជាប់គុក៥ឆ្នាំតាំងពីឆ្នាំ២០០៦មកម្លេះ តែទោសគាត់ត្រូបានសុំព្យួរមកដល់ឆ្នាំ២០១៦។ គាត់ត្រូវបានដោះលែងបន្ទាប់ពីជាប់គុករយៈពេល១សប្តាហ៍ ដោយសារតែខ្វះភ័ស្តតាង តែយ៉ាងណារដ្ឋាភិបាលប្រទេសនេះបានដាក់បណ្តឹងឧទ្ធរណ៍នៅចុងឆ្នាំមុននេះ។ តារាសម្តែងរូបនេះបានបដិសេធថានេះជាការបរបាញ់ក្នុងរឿង Hum Saath-Saath Hain ឆ្នាំ១៩៩៨តែប៉ុណ្ណោះ។ តែសាក្សី១៨នាក់បានចេញមុខបដិសេធប្រឆាំងនឹងចម្លើយតារារូបសង្ហាវ័យ៥២ឆ្នាំនេះ បែរនេះទើបតុលាការសម្រេចកាត់ទោសគេចាប់គុក៥ឆ្នាំដដែល។ តែយ៉ាងលោក Salman Khan នៅមានសិទ្ធក្នុងការបណ្តឹងឧទ្ធរណ៍ទៅតុលាការកំពូលទៀត ហើយលោកក៏កំពុងរៀបចំឯកសារក្នុងការប្តឹងឧទ្ធរណ៍នេះដែរ៕

អត្ថបទ ៖ Mali
ប្រភេទ ៖ nextshark
- Share This Post:






