ខ្មែរណូត

ស្វែងរក

  • កីឡា

    PSG ចង់បាន Pogba និង Martial ខណៈដែលក្លឹបបិសាចក្រហម Manchester United ចង់បាន Neymar

    BY Khmernote Media April 10, 2018
    PSG ចង់បាន Pogba និង Martial ខណៈដែលក្លឹបបិសាចក្រហម Manchester United ចង់បាន Neymar

    ក្លឹបបិសាចក្រហម Manchester United នឹងដាក់សំណើរសុំទិញខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG ប្រសិនបើក្លឹបអ្នកមានបារាំង PSG ចង់បានខ្សែបម្រើ Paul Pogba និងកីឡាករ Anthony Martial នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    ក្លឹបនៅក្នុងលីគកំពូល Ligue 1 មួយនេះត្រូវបានសារពត៌មានបារាំងរាយការណ៍ថា៖ PSG មានគំរោងចង់យកកីឡាករសញ្ជាតិបារាំងពីរនាក់ត្រូវមកកាន់ទឹកដីបារាំងវិញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ស្របពេលដែលក្លឹបបិសាចក្រហម Manchester United គ្រោងនឹងដាក់សំណើរសុំទិញខ្សែប្រយុទ្ធ Neymar។

    យោងតាមប្រភពដដែលបានអោយដឹងថា៖ ប្រសិនបើក្លឹបបិសាចក្រហម Manchester United ព្រមលក់ខ្សែបម្រើ Paul Pogba និង Anthony Martial នោះក្លឹបបិសាចក្រហម Manchester United នឹងស្នើរសុំទិញខ្សែប្រយុទ្ធ Neymar យកមកកាន់ទឹកដី Old Trafford វិញបន្ទាប់ពីមានពាក្យចចាមអារាមថា Neymar ចង់ចាកចេញពីក្លឹប PSG នៅក្នុងរដូវកាលក្រោយ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay