អន្តរជាតិ
កើនឡើងទៀតហើយ! ចំនួនអ្នកផ្ទុកមេរោគថ្មីកើនដល់ជាង៨០០នាក់ ឯអ្នកស្លាប់ឡើងដល់២៥នាក់
BY Khmernote Media
January 24, 2020
ចិន៖ គណៈកម្មាធិការសុខភាពប្រទេសចិនបានបញ្ជាក់នៅថ្ងៃសុក្រ ទី២៤ ខែមករា នេះថា បានបញ្ជាក់ថាមានអ្នកជំងឺ ៨៣០ នាក់បានឆ្លងវីរុសថ្មីនេះគិត្រឹមថ្ងៃទី២៣ ខែមករា ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៥ នាក់។ ស្ថាប័នខាងលើបាននិយាយទៀតថា អាជ្ញាធរក៏កំពុងពិនិត្យមើលករណីសង្ស័យនៃវីរុសចំនួន ១០៧២ ករណីផងដែរ។

វីរុស Coronavirus ដែលចាប់ផ្តើមរាតត្បាតនៅទីក្រុង Wuhan ក្នុងខេត្ត Hubei ប្រទេសចិន បានរាលដាលដល់ទីក្រុងធំៗផ្សេងទៀតរួមមានទីក្រុងប៉េកាំង សៀងហៃនិងហុងកុង។ ក្រោយមកក៏បានបន្តរាលដាលឆ្លងទៅក្រៅប្រទេសដូចជាប្រទេសសិង្ហបុរី ជប៉ុន ថៃ កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម និងសហរដ្ឋអាមេរិក៕
អត្ថបទ៖ សេម

