ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មើលវិដេអូនេះហើយខ្លោចចិត្ត ! ពលរដ្ឋនៅទីក្រុង Wuhan ចេញពីផ្ទះមិនបាន នាំគ្នាស្រែកច្រៀង ឡើងទ្រហឹងពេញក្រុង

    BY Khmernote Media January 28, 2020
    មើលវិដេអូនេះហើយខ្លោចចិត្ត ! ពលរដ្ឋនៅទីក្រុង Wuhan ចេញពីផ្ទះមិនបាន នាំគ្នាស្រែកច្រៀង ឡើងទ្រហឹងពេញក្រុង

    តាមការចុះផ្សាយរបស់កាសែត BBC News បានអោយដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិនបានមកដល់ស្របពេលដែលមេរោគផ្លូវដង្ហើមដ៏កាចសាហាវថ្មី Coronavirus បានវាយប្រហារពេញទីក្រុង Wuhan ធ្វើអោយពលរដ្ឋប្រមាណ ១១លាននាក់ ត្រូវបានអាជា្ញធរធ្វើការហាមឃាត់ បើមិនមានអ្វីចាំបាច់គឺមិនអោយចេញពីផ្ទះនោះឡើយ ដោយសារតែមេរោគមួយនេះបានរាតត្បាតយ៉ាងខ្លាំង និងធ្វើអោយមនុស្សប្រមាណ ១០៦នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាង៤ពាន់នាក់ទៀតបានឆ្លងមេរោគនេះ។

    ពលរដ្ឋនៅក្នុងទីក្រុង Wuhan ដែលជាទីក្រុងមានសក្តានុពលសេដ្ឋកិច្ចខ្លាំងបំផុតមួយនេះ បានត្រឹមតែដេកសង្ងំនៅក្នុងផ្ទះ ហើយយប់ឡើងពីគេនាំគ្នាស្រែកច្រៀងចម្រៀងមានន័យថា “តស៊ូឡើង Wuhan” ឡើងទ្រហឹងពេញក្រុង ដើម្បីលើកទឹកចិត្តនិងអោយពួកគេគេចផុតពីជំងឺដ៏កាចសាហាវនេះឆាប់ៗ។ វិដេអូដែលកាសែត BBC ដកស្រង់ចេញមកនេះក៏បានបង្ហាញច្បាស់ ពីសំលេងស្រែកច្រៀង ចេញពីអាគារស្នាក់នៅខ្ពស់ ស្របពេលដែលនៅតាមផ្លូវត្រូវបានបិទភ្លើងងងឹតឈឹង គ្មានមនុស្សដើរនោះឡើយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay