អន្តរជាតិ
(Update) តៃវ៉ាន់ ប្រកាសថារកឃើញករណីដំបូង ដែលពលរដ្ឋក្នុងស្រុក ឆ្លងមេរោគ Coronavirus ពីពលរដ្ឋ Wuhan
BY Khmernote Media
January 28, 2020
នៅមុននេះបន្តិចកាសែតសឹង្ហបូរី channelnewsasia បានចុះផ្សាយថានៅថ្ងៃទី ២៨ មករា ឆ្នាំ២០២០ នេះ តៃវ៉ាន់ បានរកឃើញពលរដ្ឋក្នុងស្រុករបស់ខ្លួនដំបូងបំផុត ដែលបានឆ្លងមេរោគ Coronavirus ពីពលរដ្ឋមកពីទីក្រុង Wuhan។ ករណីដំបូងនេះដែរ បានធ្វើអោយតៃវ៉ាន់ ព្រមានការធ្វើដំណើរទៅកាន់ប្រទេសចិន លុះត្រាតែមានករណីចំបាច់ណាមួយ។

តៃវ៉ាន់ និងប្រទេសចិន មានវប្បធម៌និងសេដ្ឋកិច្ចជិតស្និតនឹងគ្នាណាស់ ដោយកោះមួយនេះ បានរាយការណ៍ថាមានករណីអ្នកជំងឺ Coronavirus កើនឡើងដល់ ៨ ករណីហើយមកទល់នឹងពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា ជំងឺផ្លូវដង្ហើមដ៏កាចសាហាវឈ្មោះថា Coronavirus បានរីករាលដាលទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក និងបានសំលាប់មនុស្សប្រមាណ ១០៦នាក់ និងអ្នកផ្ទុកមេរោគនេះប្រមានជាង៤ពាន់នាក់នាពេលបច្ចុប្បន្ន ខណៈពេលដែលកម្ពុជា ក៏រកឃើញអ្នកផ្ទុកមេរោគ Coronavirus ដូចគ្នាកាលពីម្សិលមិញនេះ៕

