អន្តរជាតិ
(Update): កើនឡើងទៀតហើយ! អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់១៧០នាក់ ហើយអ្នកឆ្លងវីរុសនេះឡើងដល់ជាង ៧ ៨០០នាក់
BY Khmernote Media
January 30, 2020
យោងតាមរបាយការណ៍ចុងក្រោយបង្អស់ពីសារព័ត៌មាន channelnewsasia គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើង៣៨នាក់បន្ថែមទៀត ចំណែកឯអ្នកឆ្លងជំងឺនេះបានកើនឡើងជាង ១ ៧០០នាក់បន្ថែមទៀត ដូច្នេះចំនួនសរុបនៃអ្នកស្លាប់គឺមានចំនួន ១៧០នាក់ និងអ្នកឆ្លងជំងឺនេះមានចំនួន ៧ ៨១០នាក់។ ចំនួនអ្នកស្លាប់ថ្មី ៣៨ នាក់ក្នុងមួយថ្ងៃ គឺជាចំនួនលោតឡើងដ៏ខ្ពស់មួយ ខណៈដែលកិច្ចប្រឹងប្រែងទប់ស្កាត់ដ៏ធំមួយកំពុងបន្តដំណើរការ៕
