ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Thomas Tuchel នឹងចុះហត្ថលេខាទិញខ្សែបម្រើ N’Golo Kante នៅក្នុងរដូវកាលក្រោយ ប្រសិនបើលោកក្លាយជាគ្រូបង្វឹករបស់ PSG

    BY Khmernote Media April 11, 2018
    លោក Thomas Tuchel នឹងចុះហត្ថលេខាទិញខ្សែបម្រើ N’Golo Kante នៅក្នុងរដូវកាលក្រោយ ប្រសិនបើលោកក្លាយជាគ្រូបង្វឹករបស់ PSG

    យោងតាមសារពត៌មាន Sport Buzzer បានចេញផ្សាយអោយដឹងថា៖ ខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea កីឡាករ N’Golo Kante នឹងចុះហត្ថលេខាចូលរួមលេងអោយលោក Thomas Tuchel ប្រសិនបើលោក Thomas Tuchel ក្លាយជាគ្រូបង្វឹករបស់ក្លឹបអ្នកមានបារាំង PSG។

    លោក Thomas Tuchel ត្រូវបានគេរំពឹងទុកនឹងចូលមកជំនួសដំណែងលោក Unia Emery ដែលជាគ្រូបង្វឹករបស់ក្លឹប PSG នៅក្នុងរដូវកាលក្រោយ។ លោក Thomas Tuchel បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយខ្សែបម្រើ N’Golo Kante របស់ក្លឹបតោខៀវ Chelsea ប្រសិនបើលោក Tuchel ក្លាយជាគ្រូបង្វឹករបស់ក្លឹប PSG លោកនឹងទិញខ្សែបម្រើសញ្ជាតិរូបនេះពីក្លឹបតោខៀវ Chelsea ចំណែកឯតម្លៃផ្ទេរវិញត្រូវបានគេប៉ានស្មានថាអាចនឹងមានតម្លៃដល់ទៅ 80លានអឺរ៉ូ។

    ក្រៅពីការរំពឹងទុកក្នុងការចាកចេញរបស់លោក Unai Emery នៅក្នុងរដូវកាលក្រោយនេះ ខ្សែប្រយុទ្ធ Edinson Cavani អាចនឹងចាកចេញពីក្លឹបអ្នកមានបារាំង PSG ដូចគ្នានៅក្នុងរដូវកាលក្រោយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះក្លាយជាស្រមោលរបស់ Neymar នៅពេលដែល Neymar មកដល់ទឹកដីរបស់ក្លឹប PSG។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay