អន្តរជាតិ
(Update): កើនឡើងឥតឈប់! វីរុសកូរ៉ូណាសម្លាប់មនុស្សជាង២០០នាក់ហើយ និងចម្លងមនុស្សជិត ១០ ០០០នាក់
BY Khmernote Media
January 31, 2020
ប៉េកាំង៖ តួលេខផ្លូវការដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ បានអោយដឹងថា ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកនៃការផ្ទុះឡើងវីរុសកូរ៉ូណាបានសម្លាប់មនុស្សសរុបគិតត្រឹមព្រឹកនេះមានចំនួន ២១៣ នាក់ និងមានអ្នកឆ្លងសរុបចំនួន ៩ ៦៩២នាក់។ ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ វីរុសកូរ៉ូណាដ៏កាចសាហាវនេះបានសម្លាប់មនុស្សដល់ទៅ៤៣នាក់ ចំណែកឯអ្នកឆ្លងថ្មីវិញកើនឡើងជិត ២ ០០០នាក់ ដែលតួរលេខនេះជាការកើនឡើងដ៏ខ្ពស់មួយបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋចិន៕
