ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីបានជម្លៀសពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុងវូហាន មកដល់ទឹកដីកំណើតវិញហើយ

    BY Khmernote Media February 3, 2020
    ឥណ្ឌូនេស៊ីបានជម្លៀសពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុងវូហាន មកដល់ទឹកដីកំណើតវិញហើយ

    ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ប្រទេសឥណ្ឌូនេស៊ីបានធ្វើការជម្លៀសប្រជាជនរបស់ខ្លួនជាង ២៣០ នាក់ចេញពីទីក្រុងវូហានរបស់ប្រទេសចិន ត្រលប់មកប្រទេសកំណើតវិញបានដោយជោគជ័យ ព្រមទាំងប្រកាសផ្អាកការហោះហើរទៅទៅ-មកពីប្រទេសចិនផងដែរ។ យន្ដហោះយោធាពិសេសមួយបានហោះហើរទៅជម្លៀសមនុស្ស ២៣៨ នាក់រួមទាំងជនបរទេសម្នាក់ ដែលរស់នៅក្នុងទីក្រុង Wuhan និងទីក្រុងដទៃទៀតនៅក្នុងខេត្ត Hubei ទៅកាន់កោះ Batam របស់ឥណ្ឌូនេស៊ី។

    មនុស្សទាំង ២៣៨នាក់ទោះតម្រូវឲ្យនៅទីនោះរយៈពេលពីរសប្តាហ៍ ដើម្បីពិនិត្យតាមដានសុខភាពជាមុនសិន ទើបអាចអនុញ្ញាតឲ្យទៅផ្ទះសម្បែងវិញបាន។ មន្រ្តីនៃក្រសួងការបរទេស ក្រសួងសុខាភិបាល និងមន្រ្តីយោធា ដែលបានចូលរួមក្នុងប្រតិបត្តិការជម្លៀសនោះក៏ដូចជាក្រុមនាវិកននានា ក៏នឹងត្រូវស្ថិតនៅក្រោមការសង្កេតតាមដានសុខភាពរយៈពេល ៣ ថ្ងៃផងដែរ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay