ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សារព័ត៌មានចិន The Cambodia China Times បានឲ្យដឹងថា ៖ “រកឃើញ ជនជាតិចិន ៣នាក់ មានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីត្រលប់ពីប្រទេសកម្ពុជា ទៅចិនវិញ”

    BY Khmernote Media February 3, 2020
    សារព័ត៌មានចិន The Cambodia China Times បានឲ្យដឹងថា ៖ “រកឃើញ ជនជាតិចិន ៣នាក់ មានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីត្រលប់ពីប្រទេសកម្ពុជា ទៅចិនវិញ”

    ចិន៖ យោងតាមសារព័ត៌មានក្រុងស្រុក cc-times បានឱ្យដឹងថា មានអ្នកដំណើរជនជាតិចិនចំនួន ៣នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីពួកគេបានវិលត្រឡប់មកពីប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយតាម WeChat ដោយគណៈកម្មាធិការសុខាភិបាលក្រុងសិនជិនប្រទេសចិន ចាប់ពីម៉ោង ១២ និង ០០នាទី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដល់ ១២:០០នាទី នៅថ្ងៃទី០២ ខែកុម្ភៈ បាននិយាយថា មានករណីថ្មីចំនួន ៣៧ករណី គិតត្រឹមក្រុង Shenzhen តែមួយ ហើយក្នុងនោះមាន ៣នាក់ មកពីប្រទេសកម្ពុជា។ អ្នកជំងឺទាំង ៣នាក់ រួមមានស្ត្រី ២នាក់ និងបុរសម្នាក់ ដែលពួកគេទាំង ៣ បានចេញពីទីក្រុង Wuhan មកប្រទេសកម្ពុជា ហើយចេញពីកម្ពុជាទៅកាន់ក្រុង Shenzhen ប្រទេសចិនវិញ។

    បើតាមការឱ្យដឹងពីប្រភពដដែល អ្នកជំងឺទី១ភេទស្រី មិនបញ្ចេញឈ្មោះ អាយុ ៦២ឆ្នាំ មានទីលំនៅក្រុង Wuhan ខេត្ត Hubei បានធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែមករា ហើយបានទៅកាន់ទីក្រុង Shenzhen នៅថ្ងៃទី២៨។ ស្ត្រីរូបនោះចេញរោគសញ្ញានៅថ្ងៃទី២៦ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី២៩ ខែមករា។

    អ្នកជំងឺទី២ភេទស្រី មិនបញ្ចេញឈ្មោះ អាយុ ៥៨ឆ្នាំ មានទីលំនៅក្រុង Wuhan ខេត្ត Hubei បានមកប្រទេសកម្ពុជានៅថ្ងៃទី២៣ និងចេញពីប្រទេសកម្ពុជាទៅទីក្រុង Shenzhen នៅថ្ងៃទី២៩ ខែមករា។ គាត់បានវិវត្តរោគសញ្ញានៅថ្ងៃទី២៨ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី២៩។

    អ្នកឆ្លងទី៣ ជាប្តីរបស់អ្នកជំងឺទី២ គាត់មានអាយុ ៦២ឆ្នាំ រស់នៅទីក្រុង Wuhan ខេត្ត Hubei ។ គាត់ចេញពីទីក្រុង Wuhan មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២៣ ចេញពីប្រទេសកម្ពុជាទៅ Shenzhen នៅថ្ងៃទី២៨ ខែមករា។ គាត់បានវិវត្តរោគសញ្ញានៅថ្ងៃទី២៧ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី៣១។ យ៉ាងណាក៏ដោយពេលនេះស្ថានភាពអ្នកទាំង ៣ គឺមានស្ថេរភាពល្អ៕

    ប្រភព៖ weixin

    Share This Post:
    MPO4D jitutoto mpo4d Mpoplay