អន្តរជាតិ
វៀតណាម ផ្ទុះជំងឺផ្តាសាយបក្សី H5N6 នៅភាគខាងជើងប្រទេស ក្នុងខេត្ត Quang Ninh
BY Khmernote Media
February 5, 2020
តាមការចុះផ្សាយរបស់កាសែត channelnewsasia របស់សឹង្ហបុរី បានអោយដឹងថា ប្រទេសវៀតណាម បានធ្វើការរាយការណ៍ថាមានជំងឺផ្តាសាយបក្សីថ្មី H5N6 បានផ្ទុះឡើងនៅក្នុងភូមិ Duc Yen ស្រុក Dong Trieu ខេត្ត Quang Ninh ភាគខាងជើងនៃប្រទេសវៀតណាម ដោយសត្វបក្សីប្រមាណ ៣ពាន់ក្បាលបានឆ្លងជំងឺនេះ និងសំលាប់បក្សីអស់ចំនួនប្រមាណ ២២០០ក្បាលផងដែរ។

តាមការអោយដឹងពីអង្គការសុខភាពសត្វពិភពលោក World Organisation for Animal Health (OIE) បានអោយដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម បានផ្ញើររបាយការណ៍ពីការឆ្លងជំងឺផ្តាសាយបក្សី H5N6 និងកំពុងរាលដាលទៅកាន់បក្សីជាច្រើន ដែលជាការព្រួយបារម្ភមួយផងដែរ៕
