អន្តរជាតិ
ដើម្បីការពារជីវិតអ្នកជំងឺ! រូបភាពក្រុមគ្រូពេទ្យរបួសពេញមុខ ដោយសារពាក់ម៉ាស់ និងវ៉ែនតាការពារយូរពេក ដើម្បីប្រយុទ្ធតតាំងជាមួយវីរុសកូរ៉ូណា
BY Khmernote Media
February 5, 2020
ពីមួយថ្ងៃទៅមួយថ្ងៃ វីរុសកូរ៉ូណា បានរីករាលដាលធ្វើឲ្យចំនួនមនុស្សស្លាប់មានការកើនឡើងឥតឈប់ ជាក់ស្តែងគិតត្រឹមព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ ៤៩២នាក់ រីឯអ្នកមានផ្ទុកវីរុសវិញបានឡើងដល់ ២៤ ៥៣៤នាក់ ក្នុងនោះក៏មានអ្នកជាសះស្បើយជាង៩០០នាក់ផងដែរ។
វីរុសកូរ៉ូណានេះបង្កភាពភ័យខ្លាចយ៉ាងខ្លាំងនៅប្រទេសចិន ប៉ុន្តែក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យជាច្រើននៅចិនបានលះបង់ជីវិត ប្រឈមនឹងវីរុស ដើម្បីប្រយុទ្ធតតាំងវីរុសកូរ៉ូណានោះ។ ជាក់ស្តែងខាងក្រោមនេះគឺជារូបភាពក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ មានស្នាមរបួសពេញមុខ ដោយសារតែពាក់ម៉ាស់ និងវ៉ែនតាការពារយូរពេក ព្រមទាំងត្រូវធ្វើការរាប់សិបម៉ោងឥតឈប់ ដើម្បីព្យាបាលអ្នកមានវីរុសកូរ៉ូណាទៀតផង៕

អត្ថបទ៖ សេម








