អន្តរជាតិ
វីរុសកូរ៉ូណាសម្លាប់មនុស្សលើស៥០០នាក់ហើយ រីឯអ្នកឆ្លងកើនជិតដល់ ៣០ ០០០នាក់
BY Khmernote Media
February 6, 2020
គិតមកទល់នឹងព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ វីរុសកូរ៉ូណា ដែលកំពុងតែរាតត្បាតនៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះមានទាំងខ្មែរផងនោះ បានកំពុងតែសម្លាប់មនុស្សជាច្រើនជារៀងរាល់ថ្ងៃ។ ក្នុងរយៈពេលតែ១ថ្ងៃ គឺពីថ្ងៃទី០៥ ដល់ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នេះ ចំនួនអ្នកស្លាប់ដោយសារតែវីរុសកូរ៉ូណាមានចំនួនជាង៧០នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ៥៦៥នាក់ ក្នុងនោះមានអ្នកផ្ទុកវីរុសកើនឡើងដល់ ២៨ ២៦២នាក់ ហើយក៏មានអ្នកជាសះស្បើយចំនួន ៩១១នាក់ផងដែរ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន South China Morning Post៕

អត្ថបទ៖ សេម

