ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះដឹកអ្នកដំណើរ ប្រទេសតួកគី ចុះចតរអិលខុសផ្លូវ ធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងជាង១៥០នាក់ទៀតរងរបួស

    BY Khmernote Media February 6, 2020
    យន្តហោះដឹកអ្នកដំណើរ ប្រទេសតួកគី ចុះចតរអិលខុសផ្លូវ ធ្វើឲ្យមនុស្សម្នាក់ស្លាប់  និងជាង១៥០នាក់ទៀតរងរបួស

    តួកគី៖ យន្ដហោះដឹកអ្នកដំណើររបស់ប្រទេសតួ​ក​គី​បានរអិលធ្លាក់ពីលើផ្លូវរត់ធ្លាក់ចូលប្រឡាយ និងបែកបាក់ពេលចុះចតនៅអាកាសធាតុអាក្រក់នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សម្នាក់ និងជាង១៥០នាក់ទៀតរងរបួស។ អ្នកដំណើរត្រូវដើរកាត់បំណែកយន្តហោះដែលបែកចេញដើម្បីគេចខ្លួន។

    យន្តហោះដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកអ្នកដំណើរ Pegasus Airlines បានទៅដល់អាកាសយានដ្ឋាន Sabiha Gokcen នៃទីក្រុងអ៊ីស្តង់ប៊ុល ដែលមកពីទីក្រុងអ៊ីសៃ របស់ប្រទេសតួ​ក​គី​ ជាមួយនឹងអ្នកដំណើរនិងនាវិកចំនួន ១៨៣ នាក់នៅលើយន្តហោះ។ លោក អាលីយ៉េលីយ៉ាយ៉ា បាននិយាយថាយន្ដហោះបានបរាជ័យក្នុងការទប់លំនឹងនៅលើផ្លូវរត់ហើយបានរំលងចម្ងាយពី ៥០-៦០ ម៉ែត្រមុនពេលដែលវាធ្លាក់ចូលក្នុងប្រឡាយពីកម្ពស់ប្រហែល ៣០ ម៉ែត្រ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay