អន្តរជាតិ
អ្នកឆ្លងវីរុសក៉ូរូណាលោតឡើងជាង៣០ ០០០នាក់ និងបានសម្លាប់មនុស្សជាង៦០០នាក់ហើយ
BY Khmernote Media
February 7, 2020
យោងតាមរបាយការណ៍របស់ Channelnewsasian បានឲ្យដឹងថាគិតមកទល់នឹងព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ វីរុសកូរ៉ូណា ដែលកំពុងតែរាតត្បាតនៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះមានទាំងខ្មែរផងនោះ បានកំពុងបន្តសម្លាប់មនុស្សជាច្រើនរៀងរាល់ថ្ងៃឥតឈប់។ ក្នុងរយៈពេលតែ១ថ្ងៃ គឺពីថ្ងៃទី០៦ ដល់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ នេះ ចំនួនអ្នកស្លាប់ដោយសារតែវីរុសកូរ៉ូណាមានចំនួនជិត១០០នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ៦៣៦នាក់ ក្នុងនោះមានអ្នកផ្ទុកវីរុសកើនឡើងដល់ ៣១ ១៦១នាក់ ហើយក៏មានអ្នកជាសះស្បើយចំនួន ១ ៥៤១នាក់ផងដែរ ៕

អត្ថបទ៖ សេម