ខ្មែរណូត

ស្វែងរក

  • កីឡា

    សុខ ពិសី ច្រៀងពីរោះ រាំក៏ខ្ចូត ទស្សនិកជនស្រែកហ៊ោចង់បែកឆាកតន្ត្រី

    BY Khmernote Media April 15, 2018
    សុខ ពិសី ច្រៀងពីរោះ រាំក៏ខ្ចូត ទស្សនិកជនស្រែកហ៊ោចង់បែកឆាកតន្ត្រី

    កាលពីម្សិលមិញនេះ ក្រុមស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ មហាសង្ក្រាន្ត GANZBERG UBER CONCERT ដើម្បីអបអរសាទរចូលឆ្នាំថ្មី ហើយបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកចូលរួមទស្សនាយ៉ាងសប្បាយរីករាយ។ មិនទាន់អស់ទេ ថ្ងៃនេះក្រុមហ៊ុនស្រាបៀរ GANZBERG នៅតែបន្តព្រឹត្តិការណ៍ប្រគុំតន្ត្រី ហើយវត្តមានរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី នៅតែកក្រើកឆាកតន្ត្រី ហើយបង្កបរិយាកាសយ៉ាងសប្បាយរីករាយទ្វេដងតែម្តង៕

    ព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងចំនួន ២ទីតាំងព្រមគ្នា គឺនៅដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប និង មួយទីតាំងទៀត នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃជាប់គ្នា នាថ្ងៃទី ១៤ ១៥ និង ទី១៦ ខែមេសា។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay