“ក្បាច់ពស់” របស់ ខេមរៈ សិរីមន្ត នារាត្រីយប់ទី៣ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT ផ្អើលអស់អ្នកទស្សនា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ដែលគេស្គាល់ថាជាម្ចាស់បទ “ស្ទឹងត្រែងបងអើយ” គឺលោក ខេមរៈ សិរីមន្ត បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ នៅលើឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT ផ្អើលអស់អ្នកទស្សនា កាលពីយប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ។ តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងរបស់ខ្លួន ចំនួន ៦បទជាប់គ្នា ទុកជាចំណងដៃ ដល់ទស្សនិកជន ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយបទដែលគេនាំគ្នាស្រែកហ៊ោខ្លាំងជាងគេគឺបទ “ក្បាច់ពស់”

គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕






