ខ្សែបម្រើ Mousa Dembele ទំនងជាចាកចេញពី Spur ទៅកាន់ក្លឹបយក្សមួយនៃលីគកំពូលចិននៅពេលក្នុងពេលបញ្ចប់រដូវកាលនេះ
- April 19, 2018
ខ្សែបម្រើ Mousa Dembele របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ទំនងជាចាកចេញពីក្លឹបទៅកាន់ក្លឹបយក្សមួយនៃលីគកំពូលចិននៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

កុងត្រារបស់ខ្សែបម្រើវ័យ 30 ឆ្នាំរូបនេះជាមួយនឹងក្លឹប Tottenham Hotspur នៅសល់តែមួយឆ្នាំទៀតតែប៉ុណ្ណោះ ខណៈដែលពេលនេះការចចារបន្ដកុងត្រាថ្មីរបស់ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះជាមួយនឹងក្លឹប Tottenham Hotspur កំពុងតែជាប់គាំង ស្របពេលដែលក្លឹបចង់លក់រូបគេផងនោះធ្វើអោយខ្សែបម្រើវ័យ 30 ឆ្នាំរូបនេះស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅក្នុងពេលបញ្ចប់រដូវកាលនេះ។
យោងតាមភ្នាក់ងាររបស់ខ្សែបម្រើ Mousa Dembele បានអោយដឹងថា៖ ការចាកចេញពីទឹកដីអង់គ្លេសទៅកាន់លីគកំពូលចិនគឺជាជម្រើសដ៏ល្អបំផុតសម្រាប់រូបគេ។ មានក្លឹបយក្សចិនជាច្រើនកំពុងទាក់ទងជាមួយនឹងក្លឹបក្នុងការទិញខ្សែបម្រើរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






