ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបតោខៀវ Chelsea ត្រៀមចូលរួមប្រជែងដេញថ្លៃខ្សែបម្រើ Jean Michael Seri នៅក្នុងពេលបញ្ចប់រដូវកាលនេះ

    BY Khmernote Media April 19, 2018
    ក្លឹបតោខៀវ Chelsea ត្រៀមចូលរួមប្រជែងដេញថ្លៃខ្សែបម្រើ Jean Michael Seri នៅក្នុងពេលបញ្ចប់រដូវកាលនេះ

    យោងតាមសារពត៌មាន Mirror បានចេញផ្សាយអោយដឹងថា៖ ក្លឹបតោខៀវ Chelsea កំពុងរៀបចំផែនការត្រៀមដេញថ្លៃខ្សែបម្រើ Jean Michael Seri របស់ក្លឹប Nice នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះបើកទ្វារ។

    ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបយក្សធំៗនៅក្នុងទ្វីបអឺរ៉ុបខ្លាំងមែនទែន បន្ទាប់ពីខ្សែបម្រើរូបនេះបានបង្ហាញទំរង់លេងនិងទេពកោសល្យដ៏អស្ចារ្យនៅក្នុងការប្រកួត។ ក្លឹបយក្សធំៗដែលកំពុងតែចង់បាបខ្សែបម្រើរូបនេះមានដូចជា៖ ក្លឹប Manchester City, Liverpool, Arsenal, Barcelona និងចុងក្រោយគឺក្លឹបតោខៀវ Chelsea។

    ការដេញថ្លៃខ្សែបម្រើ Jean Michael Seri របស់ក្លឹបតោខៀវ Chelsea នៅក្នុងពេលបញ្ចប់រដូវកាលនេះគឺត្រូវរង់ចាំដល់អ្នកចាត់ការណ៍ថ្មីរបស់ក្លឹបតោខៀវ Chelsea ចូលមកដល់ ខណៈដែលលោក Antonio Conte ទំនងជាចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    បុត្រ

    ប្រភព​៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay