Man Utd ទាមទារតម្លៃខ្លួន Pogba ដល់ទៅ 140លានផោន ចង់ថ្លៃជាងតម្លៃខ្លួន Coutinho ផ្ទេរទៅ Barcelona ទៀត
- April 20, 2018
យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United បានទាមទារតម្លៃខ្លួនខ្សែបម្រើ Paul Pogba នៅក្នុងតម្លៃផ្ទេរ 140លានផោន ពីក្លឹបអ្នកមានបារាំង PSG ដែលកិច្ចសន្យានោះបានរួមបញ្ចូលកិច្ចព្រមព្រៀងផ្សេងៗទាំងអស់។

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអ្នកមានបារាំង PSG ដើម្បីស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ក្រៅពីក្លឹបអ្នកមានបារាំង PSG ក៏មានក្លឹបអធិរាជសរ Real Madrid ដូចគ្នាក៏មានចំណាប់អារម្មណ៍ក្នុងការចង់បានខ្សែបម្រើសញ្ជាតិបារាំងរូបនេះដូចគ្នា ខណៈដែលមានដំណឹងជាច្រើនថា Pogba អាចនឹងជំនួសដំណែង Toni Kroos បន្ទាប់ពីមានពាក្យចចាមអារាមថា Toni Kroos អាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






