កីឡា

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 នឹងត្រលប់មកវិញនៅក្នុងថ្ងៃស្អែកនេះហើយបន្ទាប់ពីសម្រាកអស់មួយសប្ដាហ៍

BY
Khmernote Media
April 21, 2018

នៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួតដ៏អស្ចារ្យដែលរៀបចំឡើងក្រុមហ៊ុន Ganzberg Beer ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 នឹងត្រលប់មកវិញហើយបន្ទាប់ពីខកខានការប្រកួតអស់មួយសប្ដាហ៍។

នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 13 នារាត្រីថ្ងៃអាទិត្យ ទី21 ខែមេសា ស្អែកនេះគឺជាវគ្គជម្រុះ 24 ក្រុមចុងក្រោយ ហើយនៅក្នុងការប្រកួតស្អែកនេះប្រាកដណាស់នឹងធ្វើអោយកក្រើកពេញទីលាន T-Soccer ទៀតហើយ ព្រោះស្អែកនេះគឺជាការប្រកួតរវាងក្រុមខ្លាំងប៉ះខ្លាំងរួមទាំងក្រុមការពារដំណែងជើងឯក 3G FC ផងដែរ។ លក្ខខ័ណ្ឌនៅក្នុងការប្រកួតវគ្គជម្រុះ 24 ក្រុមចុងក្រោយនេះគឺអ្នកឈ្នះត្រូវបន្ដដំណើរទៅវគ្គបន្ទាប់ ចំណែកឯអ្នកចាញ់កុំទាន់អាល់អស់សង្ឃឹម ក្រុមហ៊ុន Ganzberg Beer ជ្រើសរើសយកក្រុមចាញ់ល្អចំនួន 7 ទៀតដើម្បីបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖
ក្រុម 3G FC នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Khmer Blue Soccer វេលាម៉ោង 8:00 យប់
ក្រុម Down Town Sport នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Victory FC វេលាម៉ោង 9:00 យប់

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 នេះនឹងចាប់ផ្ដើ​មនៅវេលាម៉ោង 8:00 យប់តទៅ ហើយនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺមានចំនួន 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងទីលាន T-Soccer ចាប់ពីម៉ោង 8:00 យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គឺមិនមានការទិញសំបុត្រចូលរួមឡើយ ការប្រកួតនេះគឺចូលរួមដោយសេរីថែមទាំងមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន Ganzberg Beer ទៀតផង។

កុំភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

Share This Post: