Toyota Avalon 2019 មុខក៏កាច រាងក៏អេម កាលពីម៉ូដែលមុន នៅស្រុកខ្មែរមិនសូវនិយម តែចាំមើលអាថ្មីនេះវិញ
- April 25, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានសម្រេចបង្ហាញរថយន្ដថ្មីម៉ូដែល Avalon 2019 ដែលមានរូបរាង និងសមត្ថភាពមិនចាញ់ម៉ូដែលកំពូលៗឡើយ សូម្បីតែ Lexus LS។ ដោយឡែក ម៉ូដែលកំពូលរបស់ត្រកូល Avalon មានប៉ាណាមុខធំទូលាយ និងភ្ជាប់មកជាមួយនឹងប្រព័ន្ធ Hybrid ផងដែរ។

ចំណុចទាក់ទាញបំផុតរបស់ Toyota Avalon 2019 គឺផ្ទៃខាងមុខតែម្ដង ដោយចង្កៀងរបស់ម៉ូដែលនេះគឺជាប្រភេទ Triple-J LED ដែលមានពន្លឺជះល្មម និងមិនចាំងភ្នែកឡើយ។ Avalon 2019 ត្រូវបានបំពាក់ដោយម៉ាស៊ីន 3.5-liter V-6 ជាមួយនឹងកម្លាំងសេះ 301hp។
គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល Avalon Hybrid គឺមានភ្ជាប់មកជាមួយនឹងម៉ាស៊ីន 2.5-liter ស៊ីឡាំង4 ជាមួយនឹងម្លាំងសេះ 176hp។ អ្វីដែលអស្ចារ្យបំផុតសម្រាប់ម៉ូដែលនេះគឺមាន Electric motors 2គ្រាប់ទៀត ដែលអាចបង្កើនកម្លាំងសេះ 118hp បន្ថែមទៀត។ ត្រកូល Avalon ទាំងអស់របស់ក្រុមហ៊ុន Toyota គឺមានតួខ្លួនវែង ទាប និងទំហំធំ (195.9 x 72.8 x 56.5អ៊ីញ) ជាមួយនឹងទ្វា4 និងផ្ទៃខាងមុខធំ គឺគ្រប់គ្រាន់អាចឲ្យរថយន្ដនេះធៀបទៅនឹងម៉ូដែលកំពូលមួយចំនួនបាន។
Toyota Avalon 2019 មានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 9អ៊ីញ ប្រភេទ Touchscreen សម្រាប់ប្រើប្រាស់ដើម្បីកំណត់លើសម្លេង និងការគ្រប់គ្រងមួយចំនួន។ ក្រៅពីនេះ យើងក៏សង្កេតឃើញមានរន្ធ USB 5 និង Speaker JBL ផងដែរ ចំណែកឯតំលៃវិញមិនទាន់ការបញ្ចេញណាមួយជាក់លាក់នៅឡើយទេ៕
ប្រភព៖ automobilemag
- Share This Post:



















