ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Ernesto Valverde ពិចារណាអំពីការចាកចេញពីក្លឹប Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះបន្ទាប់ពីលោកដឹកនាំក្លឹប Barcelona បរាជ័យនៅក្នុងវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន Champion League

    BY Khmernote Media April 24, 2018
    លោក Ernesto Valverde ពិចារណាអំពីការចាកចេញពីក្លឹប Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះបន្ទាប់ពីលោកដឹកនាំក្លឹប Barcelona បរាជ័យនៅក្នុងវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន Champion League

    អ្នកចាត់ការនិងជាគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Ernesto Valverde កំពុងពិចារណាក្នុងការចាកចេញពីទឹកដី Camp Nou នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ យោងតាមសារពត៌មាន AS បានចុះផ្សាយ។

    ទោះបីជាក្នុងពេលថ្មីៗនេះលោក Ernesto Valverde បានដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ឈ្នះពានរង្វាន់ Copa De Rey លើកទី 30 ហើយកំពុងដឹកនាំ Barcelona លេងនៅក្នុងពានរង្វាន់ Laliga មិនទាន់ស្គាល់ពាក្យថាចាញ់ក៏ដោយ ក៏លោក Ernesto Valverde អាចនឹងដើរចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះដែរ។

    រដូវកាល 2017-2018 គឺជារដូវកាលដំបូងរបស់លោក Ernesto Valverde ចូលមកដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona។ គ្រូបង្វឹកវ័យ 54 ឆ្នាំរូបនេះបង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយពេលដឹកនាំក្លឹប Barcelona ធ្លាក់នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 8 ក្រុមចុងក្រោយធ្វើអោយលោក Valverde ពិចារណាក្នុងការចាកចេញពីក្លឹប Barcelona។ លោកគិតថានេះគឺជារដូវកាលដ៏បរាជ័យរបស់លោកបន្ទាប់ពីរូបលោកធ្វើអោយ Barcelona ធ្លាក់នៅក្នុងវគ្គ 8 ក្រុមពានរង្វាន់ Champion League។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay