ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីដេអូយ៉ាងរន្ធត់បង្ហាញពីមន្ទីរពេទ្យរបស់ទីក្រុង New York កំពុងដឹកសាកសពអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ចំពេលអាមេរិកមានករណីសរុបហក់ឡើងដល់ ១៤២,០០០នាក់

    BY autoadmin March 31, 2020
    វីដេអូយ៉ាងរន្ធត់បង្ហាញពីមន្ទីរពេទ្យរបស់ទីក្រុង New York កំពុងដឹកសាកសពអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ចំពេលអាមេរិកមានករណីសរុបហក់ឡើងដល់ ១៤២,០០០នាក់

    វីដេអូដ៏គួរឱ្យរន្ធត់បានលេចឡើងទាក់ទងនឹងសាកសព ដែលត្រូវបានគេដាក់លើឡានដឹកទំនិញមានទូរទឹកកកពីក្នុងតម្រៀបជួរគ្នា អមជាមួយនឹងឡានស្ទូចទំនិញនៅប្រចាំការខាងក្រៅមន្ទីរពេទ្យ Brooklyn ក្នុងទីក្រុងញូវយ៉ក ដែលនៅទីនោះមានមនុស្សរហូតដល់ទៅ ៧៩០នាក់ បានស្លាប់ និង ៣៦,០០០នាក់ បានឆ្លងវីរុស COVID-19។ គិតត្រឹមទីក្រុងញូវយ៉កតែមួយមានអ្នកឆ្លងជាង ៣៦,០០០ករណី ខណៈនៅទូទាំងអាមេរិកទាំងមូលមានករណីសរុបរហូតដល់ទៅជាង ១៤២,០០០ គិតត្រឹមថ្ងៃចន្ទនេះ ហើយករណីស្លាប់សរុបក៏មានជាង ២,៥០០ករណី រួចមកហើយដែរ។

    វីដេអូដែលថតដោយអ្នកជិះកាត់នោះ បង្ហាញពីសាកសពកំពុងត្រូវបានគេលើកដាក់លើរថយន្ត។ វាបានលេចចេញក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីគិលានុបដ្ឋាយិកាម្នាក់បានចែករំលែករូបថតដ៏គួរឱ្យអាសូរ នៃសាកសពដែលត្រូវបានគេគរចូលទៅក្នុងឡានមានម៉ាស៉ីនកក ដើម្បីយកទៅឆ្ងាយពីមន្ទីរពេទ្យ។ រូបភាព និងវីដេអូទាំងនេះ គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ខណៈមានការរំពឹងថា ទីក្រុងនេះនឹងឡើងដល់ចំណុចកំពូលនៃការរាតត្បាត នៅរយៈពេលប៉ុន្មានសប្ដាហ៍ទៀត។

    ចំណែកទីក្រុង New Orleans អាចក្លាយជាចំណុចផ្ទុះខ្លាំងបន្ទាប់ ដោយសារនៅទីនោះកំពុងមានករណីបញ្ជាក់សរុប ១,៣៥០ ខណៈស្លាប់ ៧៣នាក់ ហើយ Detroit និង Los Angeles ក៏គួរឱ្យព្រួយបារម្ភផងដែរ។ ខាងក្រោមនេះជាវីដេអូ និងរូបភាពបង្ហាញពីស្ថានភាពក្នុងមន្ទីរពេទ្យមួយនីទីក្រុងញូវយ៉ក៖

    អត្ថបទ៖ លីដា

    Share This Post: