ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងបាងកកនឹងគ្មានការបិទទ្វារនោះទេ ដោយមើលឃើញថាករណីរាល់ថ្ងៃស្ថិតក្នុងកម្រិតទទួលយកបាន

    BY autoadmin March 31, 2020
    ទីក្រុងបាងកកនឹងគ្មានការបិទទ្វារនោះទេ ដោយមើលឃើញថាករណីរាល់ថ្ងៃស្ថិតក្នុងកម្រិតទទួលយកបាន

    លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស COVID-19 របស់រដ្ឋាភិបាលថៃបានបញ្ជាក់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះថា ទីក្រុងបាងកកនឹងមិនប្រកាសពីវិធានការបន្ថែម ឬបិទទីក្រុងនោះទេ។ ដោយសារចំនួនករណីដែលបានបញ្ជាក់ជារៀងរាល់ថ្ងៃ នៅតែស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបាន មន្ត្រីក្រុងបាងកកនឹងមិនប្រកាសវិធានការបន្ថែមទៀតដើម្បីបង្ខំឱ្យប្រជាជនស្នាក់នៅផ្ទះឡើយ។

    ប៉ុន្តែលោកបានស្នើឱ្យសាធារណជនចូលរួមសហការជាមួយរដ្ឋាភិបាល ដើម្បីធ្វើឱ្យករណីមានការកាត់បន្ថយ។ ទោះយ៉ាងណាលោកបានស្នើសុំឱ្យសាធារណៈជនកុំកុហកអំពីការឆ្លងមេរោគ COVID-19 បើមិនដូច្នេះទេ វានឹងធ្វើឱ្យមានការភិតភ័យ។ លោកបានព្រមានថា អ្នកដែលផ្សព្វផ្សាយព័ត៌មានកុហក ឬព័ត៌មានក្លែងក្លាយ អាចប្រឈមនឹងការដាក់ទណ្ឌកម្មផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationthailand

    Share This Post: