ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្មេងបំផុតក្នុងប្រទេសខ្លួន ដោយជនរងគ្រោះអាយុទើប ១៣ ឆ្នាំប៉ុណ្ណោះ

    BY autoadmin April 2, 2020
    អង់គ្លេសមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្មេងបំផុតក្នុងប្រទេសខ្លួន ដោយជនរងគ្រោះអាយុទើប ១៣ ឆ្នាំប៉ុណ្ណោះ

    អង់គ្លេស៖  សារព័ត៌មាន channelnewsasia បានរាយការណ៍ថា មានករណីក្មេងប្រុសទើបមានអាយុ ១៣ ឆ្នាំម្នាក់ នៅប្រទេសអង់គ្លេស បានស្លាប់បាត់បង់ជីវិតព្រោះតែមេរោគកូវីដ ១៩។ ក្មេងប្រុសជនរងគ្រោះមានឈ្មោះថា Ismail Mohamed Abdulwahab ហើយរូបគាត់បានស្លាប់នៅឯមន្ទីរពេទ្យ King’s College នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ការស្លាប់របស់ក្មេងប្រុសរូបនេះបានក្លាយជាករណីមានអ្នកស្លាប់ដោយមេរោគកូវីដ ១៩ ដែលមានអាយុតិចជាងគេបង្អស់នៅក្នុងប្រទេសអង់គ្លេសផងដែរ។

    បើតាមគ្រួសាររបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានកើតមានអាការៈក្តៅខ្លួនខ្លាំង ពិបាកដកដង្ហើម និងសន្លប់ទៀតផង មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យដែលវាជាដំណាក់កាលធ្ងន់ធ្ងរមួយ ហើយព្រោះតែហេតុនេះទើបខាងគ្រូពេទ្យមិនអាចជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ យ៉ាងណាក្តី បើគិតនៅក្នុងតំបន់អឺរ៉ុបទាំងមូលវិញមានករណីជនរងគ្រោះវ័យក្មេងម្នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតដែរ គឺជាក្មេងស្រីជនជាតិប៊ែលហ្ស៊ីកម្នាក់ដែលមានអាយុទើបតែ ១២ ឆ្នាំប៉ុណ្ណោះ ហើយវាក៏ជាករណីកម្របំផុតមួយនៅក្នុងតំបន់អឺរ៉ុបផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអង់គ្លេសមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ២៥ ១៥០ ករណី និងមានអ្នកស្លាប់ចំនួន ១ ៧៨៩ ករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: