មិនឃើញក្តារមឈូស មិនស្រក់ទឹកភ្នែក! ហ្វីលីពីនដាក់មឈូសនៅតាមដងផ្លូវ និងនៅប៉ុស្តិ៍ត្រួតពិនិត្យ ហើយដាក់ពាក្យស្លោកថា «នៅផ្ទះ ឬនៅក្នុងនេះ» ដើម្បីក្រើនរំលឹកពីហានិភ័យនៃវីរុសកូវីដ១៩
- BY
- autoadmin
- April 1, 2020
បន្ទាប់ពីដាក់ការបិទទ្វារជំហានដំបូងនៅលើទីក្រុងម៉ានីល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ក៏បានដាក់វិធានការរឹតបន្តឹងកាន់តែខ្លាំងបន្ថែមទៀត សម្រាប់ទីក្រុងនៅលើកោះ Luzon មួយនេះ ពោលគឺត្រឹម៤ថ្ងៃនេះការបញ្ជាលើកដំបូងប៉ុណ្ណោះ។ ការបិទទ្វារសម្រាប់ហ្វីលីពីនមានន័យថា សាលារៀនត្រូវបិទទ្វារ បុគ្គលិកត្រូវធ្វើការពីផ្ទះ មិនមានការជួបជុំ ខណៈនៅតាមដងផ្លូវ ឬមិនថាជាមនុស្ស នឹងត្រូវបាញ់ថ្នាំសម្លាប់មេរោគទាំងអស់។
ហើយអ្វីដែលកាន់តែប្លែកនោះគឺនៅតាមផ្លូវមានដាក់មឈូស ជាមួយនឹងពាក្យស្លោកថា «នៅផ្ទះ ឬនៅក្នុងនេះ» (stay at home or stay inside) ដើម្បីដាស់តឿនមនុស្សគ្រប់គ្នាពីហានិភ័យនៃវីរុស COVID-19 ។ មឈូសអាចត្រូវបានរកឃើញនៅតាមដងផ្លូវ និងនៅប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងទីក្រុងទាំងអស់ ហើយវាត្រូវបានគេចាត់ទុកថា ជាអ្វីដែលមានតែលោក Rodrigo Duterte ប៉ុណ្ណោះអាចនឹកធ្វើបាន។ ប៉ុន្តែទោះជាមានការរឹតត្បឹតខ្លាំងយ៉ាងណា ប្រទេសនេះនៅតែស្ថិតក្នុងលំដាប់ទី២ ដែលមានការឆ្លងច្រើនបំផុតនៅអាស៉ីអាគ្នេយ៍ ដោយមានករណីសរុបជាង ២,០០០នាក់ ខណៈមានអ្នកស្លាប់ ៨៨នាក់៕
អត្ថបទ៖ លីដា
ប្រភព៖ SCMP
- Share This Post: