ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុននឹងផ្ដល់ថ្នាំ Avigan ដែលខ្លួនផលិតដោយ FREE ទៅឱ្យប្រទេសរងការរាតត្បាតពីវីរុស កូវីដ-១៩

    BY autoadmin April 6, 2020
    ជប៉ុននឹងផ្ដល់ថ្នាំ Avigan ដែលខ្លួនផលិតដោយ FREE ទៅឱ្យប្រទេសរងការរាតត្បាតពីវីរុស កូវីដ-១៩

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ដល់ប្រទេសនានា ដែលរងគ្រោះដោយការឆ្លងរាតត្បាតពីវីរុស COVID-19 ជាមួយនឹងថ្នាំជំងឺផ្តាសាយ Avigan ដែលបង្កើតដោយក្រុមហ៊ុនគីមីជប៉ុន។ ឥឡូវនេះការធ្វើតេស្តគ្លីនិក Avigan កំពុងដំណើរការនៅក្នុងប្រទេសជប៉ុន ដើម្បីពិនិត្យប្រសិទ្ធភាព និងសុវត្ថិភាពនៃថ្នាំ សម្រាប់សក្តានុពលនៃការប្រើប្រាស់ ក្នុងការព្យាបាលរោគសញ្ញាដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី។

    ប្រធានលេខាធិការខុទ្ទកាល័យលោក Yoshihide Suga បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ថា រហូតមកដល់ពេលនេះរដ្ឋាភិបាលបានទទួលសំណើរសុំឱសថនេះ ពីប្រទេសប្រមាណ ៣០។ លោកបាននិយាយថា រដ្ឋាភិបាលគ្រោងនឹងពង្រីកការសាកល្បងគ្លីនិករបស់ Avigan ខណៈកំពុងពិភាក្សាជាមួយបណ្តាប្រទេសដែលបានស្នើសុំ។

    លោកបានបន្ថែមថា ជប៉ុននឹងផ្តល់ឱ្យប្រទេសនីមួយៗនូវបរិមាណថ្នាំដែលពួកគេត្រូវការដោយមិនគិតថ្លៃ។ ក្នុងនោះផងដែររដ្ឋាភិបាលអាឡឺម៉ង់ គ្រោងនឹងទទួលបានកញ្ចប់ថ្នាំ Avigan រាប់លានកញ្ចប់ ដើម្បីព្យាបាលអ្នកជំងឺដែលមានសភាពជំងឺធ្ងន់ធ្ងរ។ ចំណែកក្រុមអ្នកស្រាវជ្រាវនៅចិនវិញបាននិយាយថា Avigan បានបង្ហាញពីប្រសិទ្ធភាពក្នុងការសាកល្បងព្យាបាល ជាមួយមនុស្សដែលឆ្លងវីរុសនេះនៅក្នុងប្រទេសរបស់ខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: