ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេបញ្ជាការកងទ័ពជើងទឹកអាមេរិកម្នាក់ដែលទើបតែត្រូវគេដកចោល បានតេស្ដវិជ្ជមានជាមួយវីរុស កូវីដ-១៩

    BY autoadmin April 6, 2020
    មេបញ្ជាការកងទ័ពជើងទឹកអាមេរិកម្នាក់ដែលទើបតែត្រូវគេដកចោល បានតេស្ដវិជ្ជមានជាមួយវីរុស កូវីដ-១៩

    អតីតមេបញ្ជាការកងទ័ពជើងទឹកអាមេរិកម្នាក់ ដែលជាកាពីទែននាវាដឹកយន្តហោះ U.S.S. Theodore Roosevelt ដែលបានធ្វើការអំពាវនាវជាសាធារណៈសុំជំនួយសម្រាប់សមាជិកក្រុមដែលរងផលប៉ះពាល់ពីវីរុស COVID-19 ហើយឈានទៅដល់ការបណ្តេញគាត់ចេញពីតំណែង ពេលនេះត្រូវបានគេរាយការណ៍ថា ខ្លួនគាត់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ។

    លទ្ធផលនៃការធ្វើតេស្ត COVID-19 របស់លោកកាពីទែន Brett Crozier ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយកាសែតញូវយ៉កថែមស៍។ ប្រភពបាននិយថា លោកកាពីទែនបានចេញរោគសញ្ញាឆ្លង មុនពេលដែលត្រូវបានគេដកដំណែងចោល កាលពីថ្ងៃព្រហស្បតិ៍ទៅទៀត។ មូលហេតុដែលគាត់ត្រូវបានចោល គឺដោយសារសំបុត្រដែលគាត់ផ្ញើទៅឱ្យថ្នាក់លើ បានលេចធ្លាយទៅកាន់សារព៌តមាន San Francisco Chronicle ខណៈដែលកិច្ចការបែបនេះមិនគួរឱ្យបែកធ្លាយនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍ , ញូវយ៉កថែមស៍

    Share This Post: