ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនគ្រោងនឹងប្រកាសប្រទេសក្នុងភាពអាសន្ន ខណៈការឆ្លងវីរុស កូវីដ-១៩ កាន់តែរាលដាលដល់ទីក្រុងធំៗ

    BY autoadmin April 6, 2020
    ជប៉ុនគ្រោងនឹងប្រកាសប្រទេសក្នុងភាពអាសន្ន ខណៈការឆ្លងវីរុស កូវីដ-១៩ កាន់តែរាលដាលដល់ទីក្រុងធំៗ

    មន្រ្តីរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ មានបំណងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ស្តីពីការផ្ទុះឡើងនៃវីរុស COVID-19 នៅក្នុងប្រទេសជប៉ុន ខណៈការកើនឡើងនៃការឆ្លងថ្មីៗនេះបានរាលដាលដល់ទីក្រុងតូក្យូ និងទីក្រុងធំៗដទៃទៀត។

    ការប្រកាសនេះផ្អែកលើច្បាប់ដែលបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ ដែលនឹងផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំដល់សាធារណៈជនឱ្យស្នាក់នៅក្នុងផ្ទះ និងបញ្ជាឱ្យបិទសាលារៀន និងកន្លែងផ្សេងទៀត។ មន្ត្រីរូបនោះបានបន្ថែមថា ការផ្លាស់ប្តូរនេះនឹងផ្តោតលើទីក្រុងធំៗដូចជាតូក្យូ និងអូសាកា៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: