ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អបអរសាទរ! លោកយាយវ័យ១០៤ឆ្នាំម្នាក់មានសំណាងក្លាយជាមនុស្សចាស់បំផុត ដែលបានជាសះស្បើយពីជំងឺកូវីដ ១៩នៅអ៊ីតាលី

    BY autoadmin April 6, 2020
    អបអរសាទរ! លោកយាយវ័យ១០៤ឆ្នាំម្នាក់មានសំណាងក្លាយជាមនុស្សចាស់បំផុត ដែលបានជាសះស្បើយពីជំងឺកូវីដ ១៩នៅអ៊ីតាលី

    អ៊ីតាលី៖ លោកយាយអាយុ ១០៤ ឆ្នាំម្នាក់បានក្លាយទៅជាមនុស្សចាស់បំផុត ដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយពីជំងឺកូវីដ ១៩។ លោកយាយអាយុថ្លៃរូបនេះមានឈ្មោះថា Ada Zanusso រស់នៅក្នុងក្រុង Biella ភាគខាងជើងនៃប្រទេសអ៊ីតាលី។ កាលពីថ្ងៃទី ១៧ ខែមីនាកន្លងទៅនេះ លោកយាយត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ក្រោយពីរូបគាត់មានអាការៈក្តៅខ្លួនខ្លាំង ក្អួត និងថប់ៗដង្ហើម។ លោកយាយត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់ឯងដោយទទួលបានការព្យាបាល និងមើលថែក្នុងលក្ខខណ្ឌពិសេសមួយ ព្រោះជាធម្មតាមនុស្សចាស់ដែលមានអាយុលើសពី ៨០ ឆ្នាំឡើងទៅមិនងាយនឹងព្យាបាលឡើយ ដោយភាគច្រើននៃពួកគាត់គឺត្រូវស្លាប់ដោយមេរោគកូវីដ ១៩ តែម្តង។

    លោកយាយ Ada Zanusso អាយុ ១០៤ ឆ្នាំ

    យ៉ាងណាក្តី កាលពីព្រឹកមិញនេះអាជ្ញាធរសុខាភិបាលអ៊ីតាលីបានអះអាងថា លោកយាយ Ada Zanusso មានសំណាងបានជាសះស្បើយពីជំងឺកូវីដ ១៩ មួយរយភាគរយ ហើយរូបគាត់ត្រូវបានអនុញ្ញាតឲ្យត្របល់ទៅផ្ទះជាធម្មតាវិញផងដែរ។ ការជាសះស្បើយរបស់លោកយាយវ័យ ១០៤ នេះបានក្លាយជាករណីកម្របំផុតមួយក្នុងប្រទេសអ៊ីតាលីផងដែរ រាប់ចាប់តាំងពីមានការរាតត្បាតមេរោគមក។ គួរបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះអ៊ីតាលីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១២៨ ៩៤៨ ករណី ស្លាប់ ១៥ ៨៨៧ ករណី និងជាសះស្បើយចំនួន ២១​ ៨១៥ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: