ឡានម៉ូដែលថ្មីរបស់ Toyota បើជិះទៅកំពង់សោម អស់មិនដល់ 10 ដុល្លារផង
- April 25, 2018
ក្នុងព្រឹត្តិការណ៍ Geneva Motor Show ក្រុមហ៊ុន Toyota បានធ្វើសម្រេចបង្ហាញទាក់ទងទៅនឹងម៉ូដែលថ្មីត្រកូល Aygo ដែលមានរូបរាងស្អាត និងរចនាបទប្លែក ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលគេនឹកស្មានមិនដល់។

ចាប់ផ្ដើមពីផ្នែកខាងក្រៅទៅ ម៉ូដែលនេះមានបំពាក់ដោយប៉ាណាប្លែកពីគេ ពោលគឺភ្ជាប់គ្នាមកដល់ចង្កៀងមុខតែម្ដង ដែលមើលទៅដូចអក្សរ X អញ្ចឹង។ មិនតែប៉ុណ្ណោះ Aygo មានភ្ជាប់មកជាមួយនឹងភ្លើងក្រោយលាយពណ៌គ្នា ពោលគឺមានពណ៌ខៀវ និងស្វាយ ហើយសម្រាប់ទំហំកង់គឺ 15អ៊ីញ។
ចំពោះរូបភាពរបស់ផ្ទៃខាងក្នុង ក្រុមហ៊ុន Toyota បដិសេធមិនឲ្យបង្ហាញឡើយ ប៉ុន្ដែសម្រាប់កាប៊ីនគឺទទួលបានការអភិវឌ្ឍបន្ដិចបន្ទួច ជាមួយនឹងជម្រើសពណ៌ Quartz Grey និង Piano Black។
Toyota Aygo ត្រូវបានរចនាឡើង 3ម៉ូដែលផ្សេងគ្នាដូចជា Aygo x-play មានភ្ជាប់មកជាមួយនឹងប្រព័ន្ធ 7-inch infotainment។ ឯម៉ូដែល x-clusiv វិញគឺមានភ្ជាប់មកជាមួយនឹងមុខងារគ្រប់គ្រងលើម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិ កៅអីស្បែក និងប្រព័ន្ធការពារសុវត្ថិភាព Toyota Safety Sense systems។ ចុងក្រោយគេគឺម៉ូដែល x-cite ដែលមានភ្ជាប់មកជាមួយនឹងផ្ទៃខាងក្នុង 2ពណ៌ និងទំហំកង់ 15អ៊ីញ។
ទាក់ទងទៅនឹងកម្លាំងម៉ាស៊ីនរបស់រថយន្ដនេះគឺ 998cc ស៊ីឡាំង3 ប្រព័ន្ធប៊ិចសាំងថ្មីផងដែរ និងអភិវឌ្ឍន៍លើមុខងារទប់លំនឹងផងដែរ។ គួរបញ្ជាក់ផងដែរថា ចំពោះសន្ទុះរបស់ Toyota Aygo គឺចាប់ពី 0-100km/h ចំណាយពេលអស់ 13.8វិនាទី និងអាចជិះបានល្បឿនខ្ពស់បំផុត 160km/h។ អ្វីដែលគេភ្ញាក់ផ្អើលបំផុតនោះគឺ រថយន្តដ៏តូចច្រឡឹងមួយនេះ ស៊ីសាំងត្រឹមតែ 3.9 លីត្រប៉ុននោះក្នុង 100 គីឡូម៉ែត្រ៕
ប្រភព៖ carscoops
- Share This Post:












