ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីដំឡើងបន្ទប់ចល័តតូចៗជាច្រើនទុកឲ្យជនអនាថាគ្មានផ្ទះសម្បែងរស់នៅ ដើម្បីការពារពួកគេមិនឲ្យឆ្លងមេរោគកូវីដ ១៩ (មានវីដេអូ)

    BY autoadmin April 10, 2020
    ម៉ាឡេស៊ីដំឡើងបន្ទប់ចល័តតូចៗជាច្រើនទុកឲ្យជនអនាថាគ្មានផ្ទះសម្បែងរស់នៅ ដើម្បីការពារពួកគេមិនឲ្យឆ្លងមេរោគកូវីដ ១៩ (មានវីដេអូ)

    ម៉ាឡេស៊ី៖ ដើម្បីកាត់បន្ថយការចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមពលរដ្ឋ ដែលគ្មានទីកន្លែងស្នាក់នៅច្បាស់លាស់ អាជ្ញាធរម៉ាឡេស៊ីបានប្រមូលក្រុមពលរដ្ឋទាំងនោះមកនៅជុំគ្នាដោយបង្កើតបន្ទប់តូចៗនិងជាប់ៗគ្នាសម្រាប់ឲ្យពួកគេស្នាក់នៅម្នាក់ៗឯង។ បើតាមលោក Tan Sri Annuar Musa រដ្ឋមន្ត្រីក្រសួងដែនដីសហព័ន្ធម៉ាឡេស៊ីបានឲ្យដឹងថា ក្រុមពលរដ្ឋដែលគ្មានកន្លែងស្នាក់នៅពិតប្រាកដនេះមានចំនួនជាង ៦០០ នាក់ ពួកគេត្រូវបានប្រមូលមកពីតំបន់ផ្សេងៗគ្នាក្នុងក្រុងកូឡាឡាំពួ ហើយបច្ចុប្បន្នត្រូវដាក់ឲ្យស្នាក់ជុំគ្នាក្នុងក្រុង Petaling Jay។ ដំបូងឡើយអាជ្ញាធរគ្រាន់តែចែកពូក ភួយ ខ្នើយឲ្យពួកគេម្នាក់មួយៗដើម្បីដេកនៅក្បែរៗគ្នាប៉ុណ្ណោះ តែក្រោយមកទើបអាជ្ញាធរសម្រេចបង្កើតបន្ទប់តូចៗធ្វើពីប្លាស្ទិកឡើងបន្ថែមទៀត ដើម្បីឲ្យពួកគេអាចរក្សាបាននូវឯកជនភាពរបស់ពួកគេ។

    បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់នេះក៏ត្រូវបានគេធ្វើតេស្តរកមេរោគកូវីដ ១៩ ផងដែរ មុននឹងសម្រេចយកពួកគេមករស់នៅជុំគ្នាដូចនេះ។ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានបញ្ជាក់ផងដែរថា ប្រសិនបើគេមិននាំក្រុមប្រជាពលរដ្ឋទាំងនេះមករស់នៅក្នុងកន្លែងមានសុវត្ថិភាពដូចនេះទេ ពួកគេត្រូវប្រឈមនឹងការឆ្លងមេរោគកូវីដ ១៩ ខ្ពស់ខ្លាំងណាស់ ហើយបន្ទាប់ពីបានឆ្លងរួចពួកគេក៏ក្លាយជាភ្នាក់ចម្លងបន្តទៅកាន់ប្រជាពលរដ្ឋផ្សេងទៀតយ៉ាងសកម្មផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: