ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមបានបញ្ជូនឈុតការពារចំនួន ៤៥០,០០០ឈុត ទៅឱ្យសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩

    BY autoadmin April 9, 2020
    វៀតណាមបានបញ្ជូនឈុតការពារចំនួន ៤៥០,០០០ឈុត ទៅឱ្យសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩

    ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហាណូយបាននិយាយកាលពីថ្ងៃពុធថា ប្រទេសវៀតណាមបានពន្លឿនការដឹកជញ្ជូនឈុតការពារចំនួន ៤៥០,០០០សម្រាប់ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួយអ្នកជំនាញផ្នែកសុខភាពនៅទីនោះប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការនាំចេញដំបូងចំនួន ២ នៃឈុតការពាររបស់ក្រុមហ៊ុន DuPont ផលិតនៅវៀតណាម ដែលមានជាង ៤៥០,០០០សម្រាប់ បានដឹកដល់ស្តុកអាមេរិកកាលពីថ្ងៃទី០៨ ខែមេសា»។

    សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ការដឹកជញ្ជូននេះនឹងជួយការពារអ្នកជំនាញផ្នែកសុខភាព ដែលធ្វើការនៅជួរមុខប្រឆាំងនឹង COVID-19 នៅសហរដ្ឋអាមេរិក និងបង្ហាញពីភាពខ្លាំងនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក-វៀតណាម»។ យ៉ាងណាមិញប្រទេសវៀតណាមក៏បាននិយាយកាលពីថ្ងៃអង្គារដែរថា ខ្លួនបានបរិច្ចាគម៉ាស់ចំនួន ៥៥០,០០០ ដល់ប្រទេសចំនួន ៥ នៅអឺរ៉ុបផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: