អន្តរជាតិ
នៅចាំរូបថតលោកតាសម្រាកលើគ្រែមើលថ្ងៃលិចជាមួយគ្រូពេទ្យទេ? ឥលូវនេះលោកតាបានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ
BY Khmernote Media
April 9, 2020
នៅអំឡុងពេលដែលវីរុសកូវីដ១៩ដ៏កាចសាហាវកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នោះ មានរូបថតមួយសន្លឹកត្រូវបានគេចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីទិដ្ឋភាពលោកតាម្នាក់បានឆ្លងវីរុសកូវីដ១៩ កំពុងតែសម្រាកនៅលើគ្រែ និងគ្រូពេទ្យម្នាក់ បានចំណាយពេលមើលថ្ងៃលិចជាមួយគ្នា ដែលរូបថតមួយសន្លឹកនេះធ្វើឲ្យពិភពលោករំជួលចិត្តយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានចិន People’s Daily, China បានឲ្យដឹងថា ដំណឹងល្អ លោកតាដែលជាអ្នកជំងឺកូវីដ១៩ នៅក្នុងរូបនោះបានជាសះស្បើយហើយ។ លោកតាមានឈ្មោះ Wang Xin អាយុ៨៧ឆ្នាំ ចំណែកគ្រូពេទ្យនៅក្នុងរូបថតមើលថ្ងៃលិចជាមួយលោកតាមានឈ្មោះ Liu Kai។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតាត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនារសៀលថ្ងៃព្រហស្បតិ៍នេះហើយ៕

អត្ថបទ៖ សេម
ប្រភព៖ People;s Daily, China, chinadaily