អន្តរជាតិ
លោកតាជនជាតិអង់គ្លេសវ័យ ១០១ឆ្នាំម្នាក់ មានសំណាងបានជាសះស្បើយពីវីរុស កូវីដ-១៩
BY autoadmin
April 10, 2020
អង់គ្លេស៖ លោកតាអាយុ ១០១ឆ្នាំម្នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យនាពេលថ្មីៗនេះ បន្ទាប់ពីបានជាសះស្បើយពីវីរុស COVID-19 ។ លោកតាមានឈ្មោះថា Keith Watson មកពីទីក្រុង Worcestershire ត្រូវបានគេបញ្ជូនចូលមន្ទីរពេទ្យបន្ទាប់ពីបានធ្លាក់ខ្លួនឈឺ មានកម្ដៅឡើងខ្ពស់ និងតេស្តវិជ្ជមានជាមួយវីរុស COVID-19 ។ គាត់ពិតជាអស្ចារ្យណាស់ដែលបានជាពីវីរុសនេះ ព្រោះថាសម្រាប់នៅក្នុងវ័យរបស់គាត់ ភាគរយដែលអាចរស់គឺតិចមែនទែន។

លោកតា Keith Watson បានធ្វើការព្យាបាលនៅមន្ទីរពេទ្យ Alexandra Hospital រយៈពេល ២សប្ដាហ៍ ហើយគាត់ត្រូវបានគេរំសាយកាលពីថ្ងៃពុធ។ កូនប្រសាររបស់គាត់ឈ្មោះ Jo Watson បាននិយាយថា គាត់ពេលនេះមានសុខភាពប្រសើរឡើងវិញហើយ។ លោកតាក៏បានត្រឡប់ទៅកន្លែងថែទាំមនុស្សចាស់វិញដែរ ហើយគាត់មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែគាត់រអ៊ូរទាំថាឈឺជើង៕


អត្ថបទ៖ លីដា
ប្រភព៖ BBC