ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ពេលនេះមានអាការប្រសើរជាងមុន និងបានចាកចេញពីបន្ទប់ ICU ហើយ

    BY autoadmin April 10, 2020
    នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ពេលនេះមានអាការប្រសើរជាងមុន និងបានចាកចេញពីបន្ទប់ ICU ហើយ

    ការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson និយាយថា លោកត្រូវបានគេរំសាយពីបន្ទប់ ICU ហើយ បន្ទាប់ពីអាការរបស់គាត់បានដុនដាបកាលពីប៉ុន្មានថ្ងៃមុននេះ។ ការិយាល័យ Downing Street បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយនិយាយថា៖ «លោកនាយករដ្ឋមន្រ្តីត្រូវបានគេរំសាយនៅល្ងាចនេះ ពីបន្ទប់ ICU ទៅកាន់ការិយាល័យគាត់វិញ ដើម្បីព្យាតាមដានឱ្យដិតដល់ក្នុងដំណាក់កាលដំបូងនៃការជាសះស្បើយរបស់គាត់។ ហើយគាត់មានស្មារតីល្អណាស់»។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសនិយាយថា លោក Boris Johnson នឹងត្រូវការពេលវេលាបន្ថែមទៀត មុនអាចត្រលប់មកធ្វើការវិញបាន។

    វីរុស COVID-19 បានសម្លាប់មនុស្សជិត ៨,០០០នាក់ នៅក្នុងប្រទេសអង់គ្លេស ដែលវាបានធ្វើមានការបារម្ភពីសុខភាពលោកនាយករដ្ឋមន្ត្រី ហើយប្រជាជនក៏មានការព្រួយបារម្ភថា តើរដ្ឋាភិបាលអាចដោះស្រាយវិបត្តិបានដោយគ្មាននាយករដ្ឋមន្រ្តីបាន ឬយ៉ាងណា។ រំលឹកដែរថាលោក Boris Johnson បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកាលពីខែមុន ហើយក្រោយមកក៏បាននៅដាច់ដោយឡែកនៅឯ Downing Street ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងឡុង ដោយសារគ្រុនក្តៅជាប់រហូតកាលពីថ្ងៃអាទិត្យ។ បន្ទាប់ពីស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺននៅថ្ងៃបន្ទាប់ គាត់ត្រូវបានផ្ទេរទៅបន្ទប់ ICU ជាកន្លែងដែលគាត់ទទួលបានអុកស៊ីសែន និងមើលថែជាប់លាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: