អ៉ីតាលីនឹងបន្តការបិទទ្វាររហូតដល់ខែក្រោយ ទោះបីមានសម្ពាធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ
នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte កាលពីថ្ងៃសុក្រ បានបដិសេធមិនឱនក្បាលចំពោះសម្ពាធអាជីវកម្ម និងបានពង្រីកការបិទទ្វារចាក់សោរសេដ្ឋកិច្ចរហូតដល់ថ្ងៃទី០៣ ខែឧសភា។ លោក Conte បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីចំនួនអ្នកស្លាប់ផ្លូវការនៃវីរុស COVID-19 ក្នុងអ៉ីតាលីបានកើនឡើងដល់ ១៨,៨៤៩នាក់ ដែលច្រើនជាងប្រទេសណាទាំងអស់ ប៉ុន្តែយ៉ាងណាចំនួនឆ្លងថ្មីៗមានការចុះថយ។ នេះបើតាមការចុះផ្សាយពីបាងកកប៉ុស្តិ៍។

នាយករដ្ឋមន្រ្តីបាននិយាយថា ការពន្យារពេលនៃការបិទទ្វារនេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែវាចាំបាច់សម្រាប់ការដែលគាត់ទទួលយកការទទួលខុសត្រូវនយោបាយទាំងអស់ ព្រោះប្រទេសនេះមិនអាចមានលទ្ធភាពកើនឡើងក្នុងការទប់ទល់ហ្នឹងការផ្ទុះឡើងមន្ថែមទៀតនោះទេ។ លោក Conte បាននិយាយថា លោកនឹងបើកផ្លូវចំពោះអាជីវកម្ម និងហាងមួយចំនួន (មានកំណត់) ដើម្បីបន្តសកម្មភាពរបស់ខ្លួនឡើងវិញ តែទោះយ៉ាងណាការរក្សាគម្លាតត្រូវការឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់។ ការសម្រេចចិត្តពន្យារពេលបើកទ្វារវិញនេះ បានកើតឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ជាច្រើនថ្ងៃជាមួយអ្នកវិទ្យាសាស្ត្រ និងមេដឹកនាំសហជីព៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍