ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទះឃើញឧបករណ៍វាស់កំដៅក្លែងក្លាយដាក់លក់នៅថៃ វាស់ប៉ុន្មានលើកក៏មិនលើស៣៧អង្សាដែរ (មានវីដេអូ)

    BY Khmernote Media April 13, 2020
    ប្រទះឃើញឧបករណ៍វាស់កំដៅក្លែងក្លាយដាក់លក់នៅថៃ វាស់ប៉ុន្មានលើកក៏មិនលើស៣៧អង្សាដែរ (មានវីដេអូ)

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី SinChewDaily បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានពលរដ្ឋថៃម្នាក់បានចែកចាយវីដេអូខ្លីមួយបង្ហាញពីឧបករណ៍វាស់កំដៅក្លែងក្លាយមួយ ដែលគេលក់តាមអនឡាញ ដោយឧបករណ៍នោះវាស់កំដៅយ៉ាងណាក៏មិនលើ៣៧អង្សាសេដែរ។

    ហើយនៅពេលដែលពួកវាគាស់ឧបករណ៍វាស់កំដៅនោះមើល គឺឧបករណ៍នោះប្រហោងក្នុងតែម្តង ដោយមានតែបន្ទះឈីបសម្រាប់ដំណើរអេក្រង់ LCD ប៉ុណ្ណោះ។ ហើយរាល់ពេលប្រើឧបករណ៍វាស់កំដៅនោះ គឺអេក្រង់បង្ហាញទិន្នន័យមក មិនដែលលើសពី ៣៧អង្សាសេនោះឡើយ។

    ជាក់ស្តែងទំនិញក្លែងក្លាយនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃ ហើយអាជ្ញាធរថៃបានធ្វើការបង្ក្រាបទ្រង់ទ្រាយធំទៅលើក្រុមរត់ពន្ធចិនជាច្រើន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ។ នៅក្នុងឃ្លាំងរបស់ពួកគេមានដូចជា ម៉ាស់ ឧបករណ៍ពាក់ការពារ ឧបករណ៍វាស់កំដៅ និងរបាំងមុខ ដែលមានតម្លៃសរុបជាង ៣៣ លានបាត  ត្រូវបានប៉ូលីសថៃធ្វើការរឹបអូស៕

    អត្ថបទ៖ សេម
    ប្រភព៖ SinChewDaily

    Share This Post:
    MPO4D jitutoto mpo4d Mpoplay