ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសឥណ្ឌាពិន័យអ្នកទេសចរបរទេសឲ្យសរសេរពាក្យ “ខ្ញុំសុំទោស” ចំនួន ៥០០ដង ដោយសារបំពានបំរាមបិទប្រទេស

    BY autoadmin April 13, 2020
    ប៉ូលិសឥណ្ឌាពិន័យអ្នកទេសចរបរទេសឲ្យសរសេរពាក្យ “ខ្ញុំសុំទោស” ចំនួន ៥០០ដង ដោយសារបំពានបំរាមបិទប្រទេស

    មន្ត្រីឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេបានពិន័យជនបរទេសចំនួន ១០នាក់ ដែលល្មើសនឹងបំរាមគោចរខណៈប្រទេសនេះកំពុងបិទទ្វារទប់ទល់នឹងវីរុស COVID-19 ឱ្យសរសេរឃ្លាថា «ខ្ញុំសុំទោស»«I am so sorry» ចំនួន ៥០០ដង នេះបើតាមការចុះផ្សាយរបស់ការសែត SCMP នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ រំលឹកដែរថាការបិទទ្វារនៅទូទាំងប្រទេសឥណ្ឌា ត្រូវបានដាក់ឡើងកាលពីចុងខែមីនា ដោយអ្នកស្រុកអាចចេញពីផ្ទះសម្រាប់តែសេវាកម្មចាំបាច់ដូចជាទិញគ្រឿងទេស និងថ្នាំប៉ុណ្ណោះ។

    អ្នកដំណើរដែលមកពីអ៉ីស្រាអែល ម៉ិកស៊ិក អូស្រ្តាលី និងអូទ្រីស ទាំង១០នាក់ ត្រូវបានគេចាប់បានថា បានដើរលេងកម្សាន្តនៅភាគខាងជើងនៃប្រទេសឥណ្ឌា ដែលជាកន្លែងដែលក្រុមចម្រៀងជើងចាស់ The Beatles បានទៅអាស្រម Ashram ក្នុងឆ្នាំ១៩៦៨។ តាមមន្ត្រីឥណ្ឌាបាននិយាយថា មានអ្នកទេសចរណ៍ប្រហែល ៧០០នាក់ កំពុងនៅទីនោះ ហើយពួកគេនឹងអនុញ្ញាតឱ្យចេញក្រៅលុះត្រាតែមានជំនួយពីអ្នកស្រុកប៉ុណ្ណោះ។ ពួកគេក៏បានបញ្ជាក់ដែរថា វិធីសាស្ត្រពិន័យប្លែកៗបែបនេះ នឹងដាក់ឡើងដើម្បីដាស់តឿនពួកគេទុកជាមេរៀន៕

    អត្ថបទ៖ លីដា
    ប្រភព៖ SCMP

    Share This Post: