ព្យុះកំបុតត្បូងបានសម្លាប់មនុស្សជាង ៣០នាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន នៅភាគខាងត្បូងសហរដ្ឋអាមេរិក
មន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ព្យុះកំបុតត្បូងបានបោកបក់ឆ្លងកាត់ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២នាក់ និងបន្សល់ទុកអគារបាក់បែកខ្ញែកគ្នា និងការដាច់ខ្សែភ្លើងជាច្រើនកន្លែង។ ព្យុះភ្លៀងទាំងនេះបណ្តាលឱ្យខូចខាតយ៉ាងមហន្តរាយនៅចំថ្ងៃ Easter ថ្ងៃអាទិត្យ និងព្រឹកព្រលឹមថ្ងៃច័ន្ទ ខណៈដែលព្យុះបានរំកិលពេញតំបន់ ដែលលាតសន្ធឹងពីរដ្ឋតិចសាស់ ទៅកាន់ Georgia ជំរុញឱ្យសេវាកម្មអាកាសធាតុជាតិ ចេញសេចក្តីជូនដំណឹងអំពីព្យុះកំបុតត្បូងកម្រិតខ្ពស់បំផុត។

រូបភាពជាច្រើនបានបង្ហាញពីផ្ទះដែលបាក់បែក និងរបើកដំបូល ហើយកន្លែងដែលព្យុះកំបុតត្បូងបានបោកបក់ខ្លាំង ធ្វើឱ្យផ្ទះជាច្រើនក្លាយជាគំនរកម្ទេចថ្មនៅលើគ្រឹះ។ សេវាកម្មអាកាសធាតុជាតិនៅក្នុងរដ្ឋបាននិយាយថា ខ្យល់របស់ពុះនេះបក់ក្នុងចម្ងាយ ២៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ របាយការណ៍ក៏បានរាយការណ៍ដែរថា អតិថិជនអគ្គិសនីជាង ១.៣លាននាក់ បានដាច់អគ្គសនីប្រើប្រាស់ បន្ទាប់ពីព្យុះបក់ខ្លាំងធ្វើឱ្យសាច់ខ្សែភ្លើងទាំងនោះ។ អភិបាលរដ្ឋ Mississippi និង Louisiana ក៏បានប្រកាសអាសន្នផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ CNA