ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រឹកនេះអាមេរិក មានអ្នកឆ្លងកូវីដ១៩ថ្មី សរុបមានចំនួន 26,945 នាក់ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងកើនដល់ 613,886 នាក់ , ស្លាប់កើនចំនួន 2,407 នាក់ ច្រើនជាងជាសះស្បើយ

    BY Khmernote Media April 15, 2020
    ព្រឹកនេះអាមេរិក មានអ្នកឆ្លងកូវីដ១៩ថ្មី សរុបមានចំនួន 26,945 នាក់ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងកើនដល់ 613,886 នាក់ , ស្លាប់កើនចំនួន 2,407 នាក់ ច្រើនជាងជាសះស្បើយ

    គិតមកដល់ថ្ងៃ ១៥ មេសា ឆ្នាំ ២០២០ ម៉ោង ៨ ព្រឹកនេះនៅកម្ពុជា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ 26,047 នាក់ និងមានមនុស្សចំនួន 613,886 នាក់ បានឆ្លងវីរុសនេះ ហើយចំនួនអ្នកជាសះស្បើយវិញត្រឹមតែ 38,820នាក់ប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញនេះអាមេរិកមានអ្នកឆ្លងកូវីដ១៩ថ្មីកើនឡើងចំនួន 26,945 នាក់ និងមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន 2,407 នាក់ ហើយអ្នកជាសះស្បើយមានត្រឹម 1,872 នាក់ប៉ុណ្ណោះ។

    តួលេខដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញទាំងចំនួនអ្នកស្លាប់ និងការឆ្លងរបស់អាមេរិក ដែលពេលនេះអាមេរិកវ៉ាដាច់ប្រទេសណាទាំងអស់នៅលើពិភពលោក។ រដ្ឋញូវយ៉កគឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រហែល ១ ភាគ ៣ នៃករណី ដែលបានបញ្ជាក់នៅក្នុងប្រទេស៕ ប្រភព៖ Worldmeters.info

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay