អន្តរជាតិ
គូស្នេហ៍កំពុងអោបថើបគ្នាយ៉ាងស្និតស្នាលតាមសាធារណៈត្រូវប៉ូលិសសិង្ហបុរីផាកពិន័យ ដោយសារបំពានច្បាប់ មិនរក្សាគំលាតសង្គម (មានវីដេអូ)
BY Khmernote Media
April 15, 2020
សិង្ហបុរី៖ យោងតាមការចុះផ្សាយលើសារព័ត៌មានសិង្ហបុរី straitstimes បានឲ្យដឹងថា គូស្នេហ៍ស្រីប្រុសមួយគូ កំពុងអង្គុយផឹកស៊ី និងអោបថើបគ្នាយ៉ាងរ៉ូមែនទិក ត្រូវបានប៉ូលិសសិង្ហបុរីធ្វើការផាកពិន័យចំនួន ៣០០ដុល្លារ ដោយសារតែមិនរក្សាគំលាតសង្គម (social distancing)។ ហេតុការណ៍នោះកើតឡើងថ្ងៃទី១៤ ម្សិលមិញនេះ នៅម្តុំផ្លូវ Upper Boon Keng។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៣៨នាទីព្រឹកថ្ងៃទី១៤ ខែមេសា មន្ត្រីប៉ូលិសបានទទួលទូរស័ព្ទជាច្រើនរាយការណ៍ថា មានមនុស្ស២នាក់អង្គុយលេងនៅកៅសាធារណៈ ដោយមិនរក្សាគំលាតសង្គមឡើយ។ ក្រោយមកប៉ូលិសបានមកដល់កន្លែងកើតហេតុ ឃើញបុរសអាយុ២០ឆ្នាំ និងនារីអាយុ១៩ឆ្នាំ កំពុងតែអង្គុយនៅកន្លែងនោះ ហើយប៉ូលិសក៏បានផាកពិន័យពួកគេម្នាក់ ៣០០ដុល្លារ និងណែនាំឲ្យរក្សាគំលាត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕
អត្ថបទ៖ សេម
ប្រភព៖ straitstimes